១១ដង Taeyeon ច្រៀងផ្ទាល់ធ្វើឲ្យអ្នកគាំទ្រ ស្លុងអារម្មណ៍ ព្រោះពីរោះដូចចាក់ឌីស (មានវីដេអូ)

កូរ៉េខាងត្បូង៖ បើសិនជាប្រិយប្រិយមិត្តជាអ្នកតាមដាន ក៏ដូចជាអ្នកគាំទ្រKpop ច្បាស់ជាស្គាល់នូវមេក្រុមរូបស្រស់ប្រចាំក្រុម​Girls’ Generation នាង Taeyeon ដែលមានសម្លេងផ្អែមស្តាប់មិនចេះធុញនោះទេ។យ៉ាងណាមិញ ចាប់តាំងពីចូលសិល្បៈរហូតមកទល់ពេលនេះ នាង Taeyeon មានបទចម្រៀង ទោល ជាច្រើនបទដែលចេញនៅលើទីផ្សារ ហើយបទចម្រៀងទាំងនោះសុទ្ធសឹងតែទទួលបានការគាំទ្រមិនតិចនាក់នោះទេ។
Taeyeon
ម៉្យាងវិញទៀត នាង Taeyeon ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនដាក់ឈ្មោះឲ្យនាងថា ជារាជនីសម្លេងផ្អែម ព្រោះគ្រប់ពេលឡើងឆាកម្តងៗ គ្រប់គ្នាតែងតែឃើញតារាស្រីរូបនេះ ច្រៀងផ្ទាល់ជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់និយាយថា នាងជាតារាដែលច្រៀងផ្ទាល់ដូចចាក់ឌីស យ៉ាងដូច្នេះដែរ។យ៉ាងណាក្តី ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកមើល ឆាកតន្ត្រីទាំង១១ ដែលនាង Taeyeon ច្រៀងផ្ទាល់។ ហើយឆាកតន្រ្តីទាំងនោះ បានធ្វើឲ្យគ្រប់គ្នាស្លុងអារម្មណ៍យ៉ាងខ្លាំង ជាមួយសម្លេងដ៏ផ្អែមរបស់នាង ព្រោះថាសម្លេងនាងច្រៀងផ្ទាល់គឺមិនខុសពីចាក់ឌីសនោះទេ៕កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖១. បទ I Love You២. បទ O Holy Night៣. បទ I៤. បទ U R៥. បទ Stress៦. បទ Pray ៧. បទ Fine៨. បទ Feel So Fine៩. បទ Four Seasons១០. បទ Blue១១. បទ Here I am