តាមពិត Suga ចុះកុងត្រាជាមួយ BigHit ដំបូងក្នុងនាមជាផលិតករ មិនមែនសមាជិកក្រុមចម្រៀងទេ

កូរ៉េខាងត្បូង ៖ ប្រិយមិត្តមួយចំនួន អាចនឹងមើលរំលងចំណុចនេះ ប៉ុន្តែជឿជាក់ថា វាជារឿងសំខាន់មួយដែលអ្នកគាំទ្រ BTS គ្រប់រួបគួរតែបានដឹង។កាលពីកំឡុងឆ្នាំ២០១៣ នៅក្នុងកម្មវិធី Rookie King Channel សមាជិកក្រុម BTS ទទួលបានឱកាសចែករំលែកពីគំនិតរបស់ពួកគេជាមួយសមាជិកដទៃ ក៏ដូចជាភ្នាក់ងាររបស់ពួកគេ ជាសាធារណៈ។ ពេលនោះ Suga បានលើកឡើងថា លោកបានចុះហត្ថលេខាលើកដំបូងជាមួយ BigHit ក្នុងនាមជាផលិតករប៉ុណ្ណោះ ប៉ុន្តែលោកត្រូវបាន Bang Si Hyuk ដែលជាអ្នកគ្រប់គ្រង BigHit បោកប្រាស់ ដោយក្រុមហ៊ុនបានរៀបចំឲ្យលោក បង្ហាញខ្លួនជាក្រុមចម្រៀងទៅវិញ។ជាការពិតណាស់ ចាប់តាំងពីដឹងក្ដីមក Suga បានបណ្ដុះគំនិតចង់ក្លាយជាអ្នកតែងចម្រៀង និងជាផលិតករម្នាក់រួចទៅហើយ។ លោកថែមទាំងមានជំនាញលើផ្នែកនេះ ដោយការអនុវត្តផ្ទាល់ជារៀងរាល់ថ្ងៃ តាំងពីចូលវ័យ ១៧ឆ្នាំមកម្ល៉េះ។ យ៉ាងណាមិញ សមាជិកក្រុមដទៃទៀត ក៏ដូចជាក្រុមអ្នកគាំទ្រ បានបង្ហាញការយល់ស្របថា Bang Si Hyuk គួរតែធ្វើបែបនេះ ព្រោះបើមិនដូច្នោះទេ BTS អាចនឹងមិនក្លាយជា BTS ដូចជាសព្វថ្ងៃនេះទេ ប្រសិនបើគ្មានវត្តមានរបស់ Suga ជា Rapper ប្រចាំក្រុមនោះ។ ដូច្នេះហើយពួកគេបានអរគុណ Suga ដែលបានបន្តធ្វើវារហូតមកដល់ពេលនេះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga