ម្នាក់នេះគេល្អណាស់!! PSG ចង់បានជួរមុខ Spurs រូបនេះដើម្បីសម្រាប់ជំនួសកន្លែង Neymar

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១៦:៥៨
បារាំង៖ កីឡាករខ្សែបម្រើប្រយុទ្ធ Christian Eriksen របស់ Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាកំពុងក្លាយជាគោលដៅរបស់ Paris Saint-Germain ដើម្បីទៅជំនួស Neymar នៅទឹកដីបារាំង។
កីឡាករChristian Eriksen
Neymar មានភាគរយខ្ពស់ខ្លាំងក្នុងការផ្លាស់ទៅ Barcelona វិញបន្ទាប់ពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះព្យាយាមយ៉ាងខ្លាំងក្នុងចរចានាំយកខ្សែប្រយុទ្ធប្រេស៊ីលមកវិញ ខណៈដំណឹងចុងក្រោយម្ចាស់ជើងឯក La Liga រដូវកាលមុនបានយល់ព្រមតម្លៃខ្លួន ១៥៤លានផោន ចំពោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។ យោងតាមកាសែតបារាំង Le Parisean កីឡាករ Eriksen ទំនងអាចនឹងមកចូលខ្លួនជំនួស Neymar ស្របពេលដែលកីឡាកររូបនេះផ្ទាល់ក៏មានបំណងក្នុងការចាកចេញពី Spurs ផងនោះ។ ប្រភពដដែលបានបន្តទៀតថាចំពោះតម្លៃខ្លួនរបស់ Eriksen វិញអាចស្ថិតនៅចន្លោះពី ៤៥ ទៅ ៦៣លានផោន។
កីឡាករ Christian Eriksen
គួរបញ្ជាក់ផងដែរថា ជម្រើសជាតិដាណឺម៉ាក់ Eriksen ត្រូវបានគេដឹងថានឹងមិនបន្តកុងត្រាថ្មីនៅកីឡដ្ឋាន White Hart Land ជាមួយ Spurs នោះទេ ខណៈកុងត្រារបស់ខ្លួន និងក្លិបនឹងផុតសុពលភាពនៅដំណាច់រដូវកាល ២០១៩-២០២០៕