នេះបានហៅស្នេហាពិត! ការជិត១០ឆ្នាំ ឡាំយ៉ង មិនទាន់មានកូន តែចិត្តស្វាមី នៅតែស្រលាញ់នាងលើសដើម!

ថៃ៖ ស៊េរីអ្នកតាមដាន រឿងភាគថៃ កាលពី១០ឆ្នាំមុន ប្រហែលជាស្គាល់មុខ Nune Woranuch ដែលភាគច្រើន នាងត្រូវបានគេស្គាល់ខ្លាំង ក្នុងរឿងភាគមួយ ដែលនាងដើរតួជាស្រីប្រមឹក មានស្វាមីច្រើន ឈ្មោះថា«ឡាំយ៉ង»។​ ក្រោយមក នាងក៏បានប្រឡូករឿងមួយចំនួនតែប៉ុណ្ណោះ មិនសូវពេញដៃពេញជើង ដូចកាលមុនទេ ដោយសារតែនាងរវល់នឹង ខុនដូ ហាង និង របរជាច្រើនទៀត។ចំណែករឿងក្រុមគ្រួសារ ក៏រូបនាង បានរៀបចំបានល្អ មិនឲ្យទាស់ចិត្តនោះទេ ថ្វីបើនាងរវល់រកពេលសម្រាកមិនបាន។ ហើយទោះបីជាស្រលាញ់គ្នាយូរឆ្នាំ ជិត១០ឆ្នាំ ក៏ដោយ ហើយថែមទាំងមានកូន ក៏ស្នេហារបស់នាង មិនរង្គោះរង្គើនោះឡើយ គឺចិត្តស្វាមីរបស់នាង នៅតែស្រលាញ់នាង លើសដើម ដោយមិនគិតថា ស្រលាញ់គ្នាយូរប៉ុណ្ណានោះទេ។នេះហើយបានហៅថាស្នេហាពិត ទោះជា នៅជាមួយគ្នាយូរឆ្នាំ ក៏នាង និងស្វាមី នៅតែមានអារម្មណ៍ល្អជាមួយគ្នា និងមើលចង់បែកឆ្វេងទៅអ្នកផ្សេងនោះទេ៕
Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch និងស្វាមី
Nune Woranuch និងស្វាមី