អ្នកណាCrush នាងខ្លះ? មុខស្អាតពេក​ ជីមី តែងគេច្រឡំនាងជា តារាកូរ៉េគ្រប់គ្នា!

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ស្រីស្អាតជាច្រើននាក់ បានហក់ចូលក្នុងពិភពសិល្បៈ ដើម្បីជា ការសាកល្បងសមត្ថភាពរបស់ខ្លួន ទៅតាមទេពកោសល្យដែលខ្លួនមានពីកំណើត ដូចជា សម្តែង ចម្រៀង បង្ហាញម៉ូតជាដើម។ជាក់ស្តែង ក្នុងមួយរយៈចុងក្រោយនេះដែរ គេមកចាប់អារម្មណ៍ទៅលើ តារាស្រីម្នាក់ ដែលរូបនាង កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងក្នុងវិស័យសិល្បៈ និងបណ្តាញសង្គម ដែលនាង ក៏ជា Influencerម្នាក់ផងដែរ។ ក្នុងនោះ រូបនាង មានឈ្មោះថា ជីមី ដែលជាតារាស្រី មានរូបសម្រស់ស្រស់ស្អាត រូបរាងតូចច្រឡឹង តែគួរឲ្យស្រលាញ់។ ប៉ុន្តែកម្ពស់របស់នាង មិនបានឲ្យនាង មិនទទួលតំណែងការថតម៉ូតទេ គឺនាងត្រូវបានគេហៅថតជាញឹកញាប់ផងដែរ។ជាពិសេស មុខរបស់នាង ត្រូវបានគេគិតថា ជាកូនកាត់កូរ៉េ ជាមួយនឹងសក់ខ្លីពណ៌ផ្កាឈូក តែតាមការពិតទៅ នាងជាកូនខ្មែរសុទ្ធសាធ គ្មានកូនកាត់សាសន៍ណានោះទេ តែដោយសារតែសម្រស់របស់នាង អំណោយផលពីកំណើត អមជាមួយនឹងការតែងខ្លួនបន្ថែម ទើបនាង​មើលទៅដូចសាសន៍គេយ៉ាងដូច្នេះ៕
ជីមី
ជីមី
ជីមី
ជីមី
ជីមី