ណាសា កំពុងស៊ើបអង្កេតបទឧក្រិដ្ឋកម្មដំបូងគេបង្អស់កើតឡើងលើអវកាស (មានវីដេអូ)

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងស៊ើបអង្កេតរឿងក្តីមួយទាក់ទិនទៅនឹងអវកាសយានិកម្នាក់ ត្រូវបានចោទប្រកាន់ថាបានលួចហែកចូល (Hack) គណនីធនាគាររបស់ប្តីនាង ខណៈពេលដែលនាងកំពុងបំពេញបេសកកម្មនៅលើលំហអាកាស ដែលនេះត្រូវបានគេចាត់ទុកថាជាបទឧក្រិដ្ឋកម្មដំបូងគេបង្អស់ដែលបានកើតឡើងនៅលើអវកាស។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អវកាសយានិកឈ្មោះ Anne McClain (ប្រពន្ធ) និងស្វាមីឈ្មោះ Summer Worden បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១៤។ ពួកគេជាប្តីប្រពន្ធស្រលាញ់ភេទដូចគ្នា ហើយពួកគេក៏បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៨ ដោយ Worden ជាអ្នកដាក់ពាក្យសុំលែងលះ។
McClain (ខាងឆ្វេង), Worden (ខាងស្តាំ)
គូស្នេហ៍បែកបាក់មួយគូនេះ បាននិងកំពុងតវ៉ារឿងក្តីទាក់ទិនទៅនឹងការសុំសិទ្ធិយកកូនប្រុសទៅចិញ្ចឹមអស់រយៈពេលជាង ១ឆ្នាំមកហើយ។ប៉ុន្តែរឿងរ៉ាវកាន់តែមានភាពស្មុគស្មាញខ្លាំងឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកនាង Worden បានចោទប្រកាន់អតីតភរិយានាងថា បានលួច Hack គណនីធនាគាររបស់នាង ពេល McClain បំពេញបេសកកម្មនៅលើអវកាស។យ៉ាងណាមិញ នាង McClain បានសារភាពថា នាងពិតជាបានចូលពិនិត្យគណនីធនាគារពីលើលំហអាកាសពិតមែន ប៉ុន្តែនាងមិនបានធ្វើខុសនោះទេ ដោយអះអាងថា នាងគ្រាន់តែចង់ដឹងពីស្ថានភាពហិរញ្ញវត្ថុក្រុមគ្រួសារនាង ដើម្បីធានាថាកូនប្រុសរបស់នាងនឹងត្រូវបានថែរក្សាយ៉ាងល្អតែប៉ុណ្ណោះ។
នាងMcClain
McClain, កូនប្រុស,Worden
ភាពចម្រូង​ចម្រាស់កាន់តែកើនឡើងយ៉ាងខ្លាំងទាក់ទិនទៅនឹងបញ្ហាមួយនេះ  ដោយសារបច្ចុប្បន្នអ្នកនាង Worden កំពុងប្តឹងអតីតភរិយាខ្លួនគឺអ្នកនាង McClain ហើយខាង Nasa ក៏កំពុងតែស៊ើបអង្កេតបន្ថែមទៀតលើរឿងក្តីនេះផងដែរ៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖