ក្រោយឈ្នះពានរង្វាន់កីឡាករល្អបំផុតនៅអឺរ៉ុបយប់មិញ Van Dijk បានបំបែកកំណត់ត្រាមួយ

  • សុក្រ ៣០ សីហា, ២០១៩ ០៩:៤០
បារាំង៖ ខ្សែការពារកណ្ដាលជម្រើសជាតិហូឡង់កីឡាករ Virgil van Dijk បានឈ្នះពានកីឡាករល្អបំផុតនៅអឺរ៉ុបប្រចាំរដូវកាល ២០១៨-២០១៩ ក្រោយផ្ដួល Lionel Messi និង Cristiano Ronaldo។​
Van Dijk ឈ្នះពានកីឡាករល្អបំផុតនៅអឺរ៉ុប
ក្រោយឈ្នះពានរង្វាន់កីឡាករល្អបំផុតនៅអឺរ៉ុបនេះដែរ Van Dijk បានបំបែកកំណត់ត្រាមួយគឺ រូបគេជាខ្សែការពារដំបូងបំផុតដែលបានឈ្នះពានមួយនេះ បន្ទាប់ពីឈ្នះមុនគឺសុទ្ធសឹងតែជាខ្សែប្រយុទ្ធ និងខ្សែបម្រើ ខណៈកាលពីឆ្នាំមុនពានរង្វាន់នេះត្រូវបានឈ្នះដោយខ្សែមប្រើរបស់ Real Madrid កីឡាករ Luka Modric។សូមបញ្ជាក់ផងដែរថា សមិទ្ធិផលកាលពីរដូវកាលមុន Van Dijk បានជួយឲ្យក្លិបហង្សក្រហម Liverpool គ្រងតំណែងជើងឯក និងជាកាតាលីករមួយដែលជួយក្រុមជម្រើសជាតិហូឡង់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nations League៕