ថ្ងៃ​ជិត​អស្តង្គត​ទៅ​ហើយ ឃើញ​នាង​អង្គុយ​កាត់​ស្មៅ បែកគំនិត​ទ្រាំ​លែង​បាន

  • សុក្រ ៣០ សីហា, ២០១៩ ១០:១៥
ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ជៀល​ជ្រេ​ថ្ងៃ​ជិត អស្តង្គត​ទៅ​ហើយ​នោះ មាន​បុរស​ម្នាក់​បានឃើញ​នារី​ម្នាក់​កំពុង​អង្គុយ​កាត់​ស្មៅ​ក្នុង​ចំការ​តែឯង​នោះ ស្រាប់តែ​មានគំនិត​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ តែ​ត្រូវ​នារី​រង​គ្រោះ​រើ​បម្រាស់​រួចរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ណុ​ប ហ៊ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​បន្ទាយមាស​ខាងកើត រីឯ​ជន​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។បើ​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ដាក់​ជូន​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​២៩ សីហា​នោះ នារី​រង​គ្រោះ​កំពុង​អង្គុយ​កាត់​ស្មៅ​នៅ​ក្នុង​ចំការ​ខាងលិច​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​មិនដឹង​ដើរ​ចេញពី​ណា​មក​ទេ ក៏​បាន​ទៅ​ចាប់​នារី​រង​គ្រោះ ហើយ​មាន​បំណង​បង្ខំ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​ចំការ​ស្មៅ​នោះ​តែ​ម្តង ។ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​ដូច្នោះ​នារី​រង​គ្រោះ​បាន​រើ​បម្រាស់ រួចរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ និង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែ​ម្តង​ទៅ ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ហាក់ដូចជា​មនុស្ស​ញៀន​ថ្នាំ តែ​ទោះបីជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ៕