ដំណឹងក្ដុកក្ដួល!! កូនស្រីអតីតគ្រូបង្វឹកអេស្ប៉ាញ និង Barca ស្លាប់នៅវ័យ ៩ឆ្នាំព្រោះតែជំងឺម្យ៉ាង

  • សុក្រ ៣០ សីហា, ២០១៩ ១០:១៩
អេស្ប៉ាញ៖ កូនស្រីរបស់អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona លោក Luis Enrique បានស្លាប់ដោយសារជំងឺមហារីកឆ្អឹង នៅវ័យ៩ឆ្នាំ។
លោក Luis Enrique និងកូនស្រី
លោក Luis Enrique បានសម្ដែងនូវការអរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលកូនស្រីរបស់ខ្លួន ក្រោយពីនាងបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេល ៥ខែមកហើយមុននឹងស្លាប់។ ក្រោយការលាចាកលោករបស់កូនស្រីដែលមានឈ្មោះ Xana លោក Luis Enrique បាននិយាយយ៉ាងដូច្នេះថា៖
លោក Luis Enrique និងកូនស្រី
គួរបញ្ជាក់ផងដែរថា ចំពោះមរណភាព Xana នេះ សហព័ន្ធកីឡាករបាល់ទាត់អេស្ប៉ាញ, ក្លិប Barcelona, Roma ជាក្រុមដែលក្លិបលោកដឹកនាំ រួមទាំងខ្សែប្រយុទ្ធ Lionel Messi បានផ្ញើសារចូលរួមរំលែកទុក្ខដល់លោក Luis Enrique។ ខណៈក្លិប Real Madrid ក៏បានចូលរួមរំលែកទុកដល់គ្រួសារ និងលោក Enrique ផងដែរ៕
លោក Luis Enrique និងកូនស្រី