អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

  • សុក្រ ៣០ សីហា, ២០១៩ ១០:២១
ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​អះអាង​ថា​មាន​សតិ​មិន​ប្រក្រតី​បាន​ទាញ​អង្រែ​បុក​គ្រឿង​ទៅ​វាយ​ក្បាល​បុរស​ម្នាក់​ដែល​កំពុង​តែ​អង្គុយ​សុខ​ៗ​នៅ​លើ​ជណ្តើរ​ផ្ទះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​បែកក្បាល​ដេរ​ជាង​១០​ថ្នេ ។ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​សីហា ២០១៩​នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។
ជន​រង​គ្រោះ​ឈ្មោះ​សួន ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​ម​ណ្ទ​ល​សុខភាព​អូរ​ស្មាច់ ។ ចំណែក​ជនសង្ស័យ​ដែល​គេ​បាន​អះអាង​ថា​មាន​សតិ​មិន​គ្រប់​នោះ​ឈ្មោះ​ជា កើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ​ជិន ជរ អាយុ​៣៧​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​អង្គុយ​លើ​ជណ្តើរ​ផ្ទះ​របស់​គាត់​សុខ​ៗ​ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​បាន​យក​អង្រែ​បុក​គ្រឿង​ទៅ​វាយ​ក្បាល​ជន​រង​គ្រោះ​ចំនួន​២​អង្រែ បណ្តាល​ឱ្យ​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ដោយ​អ្នក​ទាំង​២​មិន​បាន​ឈ្លោះប្រកែក​គ្នា​អ្វី​នោះ​ទេ​។តាម​ប្រភព​ពី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​តែ​ដេក​ដួល​សន្លប់ ដោយ​មាន​ឈាម​ជោក ហើយ​សមត្ថកិច្ច​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​ម​ណ្ទ​ល​សុខភាព​ដែរ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​វិញ​។ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​កមក​ធ្វើកា​សាកសួ​នាំ​នៅ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ដែរ តែ​ដោយសារ​ពិបាក​ក្នុង​ការ​សួ​នាំ ពីព្រោះ​ជនសង្ស័យ​មាន​សតិ​មិន​ប្រ​ក្រ​តិ ទើប​បញ្ជូន​បន្ត​ទៅ​ប៉ូលិស​ក្រុង​សំរោង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕