សោកស្ដាយណាស់ ខំវាយគេឡើងបែក!! ហេង ប្រុសនិក របូតខ្សែក្រវ៉ាត់ Global ក្រោយចាញ់កីឡាករថៃដោយពិន្ទុ (មានវីដេអូ)

  • សុក្រ ៣០ សីហា, ២០១៩ ១០:៥៨
ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលពីម្សិលមិញនេះ កីឡករវ័យក្មេងកម្ពុជា ហេង ប្រុសនិក បានបាត់បង់ខ្សែក្រវ៉ាត់របស់ខ្លួនបន្ទាប់ពីប្រកួតចាញ់កីឡាករថៃ មុំាងកនដាំ ដោយពិន្ទុ។
កីឡាករថៃមុំាងកនដាំ ដណ្ដើមខ្សែក្រវ៉ាត់បានសម្រេច
ការប្រកួតធ្វើឡើងតែ ៣ទឹកទេ។ ចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរបានសម្រុកគ្នាយកតែម្ដង ដោយបានប្រើអាវុធធ្ងន់ដាក់គ្នា ខណៈនៅជិតនឹងចុងទឹកទៅហើយ កីឡាករថៃ បានវ៉ៃ ប្រុសនិកឲ្យអាជ្ញាកណ្ដាលរាប់ម្ដង។ យ៉ាងណាចូលមកទឹកទី២ ប្រុសនិក បានព្យាយាមតាមវាយ និងសម្រុករហូតកីឡាករថៃបែកចេញឈាមពេញមុខ។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ ប្រុសនិកនៅតែបន្តសម្រុកខ្លាំងៗ តាមរយៈការចេញដៃម៉ាត់ និងជើងទាត់ រីឯកីឡាករថៃបានប្រើយុទ្ធសាស្រ្តចាប់ឱបវាយជង្គង់ និងចាប់ផ្ដួលកីឡាករកម្ពុជា។ ជាលទ្ធផលចប់ការប្រកួត ៣ទឹក ហេង ប្រុសនិក បានចាញ់កីឡាករថៃ  មុំាងកនដាំ ដោយពិន្ទុ៕
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
ចង់ឃើញថាការប្រកួតនោះជក់ចិត្តយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖