អត្តពលិកនារី ២រូប ត្រូវបានចោទប្រកាន់ថាជាបុរស ក្រោយឈ្នះមេដាយក្នុងព្រឹត្តិការណ៍រត់ប្រណាំងនៅជប៉ុន (មានវីដេអូ)

  • សុក្រ ៣០ សីហា, ២០១៩ ១៤:០២
ជប៉ុន៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ មានការភ្ញាក់ផ្អើល និងបានចោទប្រកាន់អត្តពលិកនារី ២រូបថាជាបុរស ក្រោយពួកគេបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍រត់ប្រណាំងនៅក្នុងប្រទេសជប៉ុន។យោងតាមប្រភពបានឱ្យដឹងថា អត្តពលិកឈ្មោះ Liao Mengxue វ័យ២៤ឆ្នាំ និង Tong Zhenhuan វ័យ ២៤ឆ្នាំ មកពីក្រុម Hunan បានប្រកួតឈ្នះ ជាប់លេខ៤ នៅក្នុងការប្រកួតរត់ប្រណាំងសម្រាប់នារីក្នុងចម្ងាយ ៤ x ៤០០ម៉ែត្រ ក្នុងការប្រកួត IAAF World Relays នាទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ស្របពេលគ្នានេះដែរ ក៏មានមហាជនជាច្រើនបានរិះគន់ថា ពួកគេមិនមែន​ជាមនុស្សស្រីនោះទេ ដោយមើលទៅលើរូបរាង និងពាក្យសម្តី គឺពិតជាដូចបុរសខ្លាំងណាស់។យ៉ាងណាមិញ សហព័ន្ធសមាគមអត្តពលកម្មចិន បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់មហាជន ដោយអះអាងថាពួកគេទាំងពីរគឺជាមនុស្សស្រីដ៏ពិតប្រាកដ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
អត្តពលិកនារី២រូបត្រូវបានចោទប្រកាន់ថាជាបុរសក្រោយឈ្នះមេដាយក្នុងព្រឹត្តិការណ៍រត់ប្រណាំងនៅជប៉ុន