បុរសម្នាក់រំជួលចិត្ត ក្រោយពីដឹងថាប្រពន្ធធ្វើការងារផ្ទះហត់នឿយខ្លាំងជាងខ្លួនដែលធ្វើការនៅខាងក្រៅ

ថៃ៖ បុរសជនជាតិថៃម្នាក់បានចែករំលែកអារម្មណ៍ពិតរបស់គាត់ ក្រោយពីដឹងថាប្រពន្ធខិតខំធ្វើការងារផ្ទះយ៉ាងខ្លាំង ហត់នឿយជាងគាត់ដែលទៅធ្វើការនៅខាងក្រៅទៅទៀត។យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vivath Kosalawath បានបង្ហោះរូបភាពមួយចំនួនដែលថតចេញពីកាមេរ៉ាសុវត្ថិភាព ដោយសរសេរថា៖
សកម្មភាពដែលប្រពន្ធគាត់បានធ្វើ
ក្រោយពីបង្ហោះរូបភាពនិងសាររួចមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានកោតសរសើរចំពោះការគិតរបស់គាត់។ ចំណែកប្រពន្ធរបស់គាត់បានឲ្យដឹងដែរថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានមនុស្សជាច្រើនចាប់អារម្មណ៍អំពីការបង្ហោះរបស់ប្ដីនាង។ នាងមិនត្រូវការអ្វីច្រើននោះទេ សុំត្រឹមតែប្ដីនិងក្រុមគ្រួសារយល់ចិត្តនិងដឹងពីសុខទុក្ខរបស់នាងគឺគ្រប់គ្រាន់ណាស់ហើយសម្រាប់នាង។ វាជាកម្លាំងចិត្តមួយដែលធ្វើឲ្យនាងខិតខំបន្ថែម ដើម្បីសុភមង្គលក្នុងគ្រួសារ៕ តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?
គ្រួសាររបស់គាត់
កូនរបស់គាត់