ចុមសាហាវបាត់!! Ronaldo ចង់បបួល Messi បាយល្ងាចជាមួយគ្នា (មានវីដេអូ)

  • សុក្រ ៣០ សីហា, ២០១៩ ១៣:៥៧
បារាំង៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយបែបកំប្លែងថា គេសង្ឃឹមថានឹងអាចអង្គុយពិសាបាយល្ងាចជាមួយ Lionel Messi អំឡុងការចាប់ពូលពានរង្វាន់ UEFA Champions League នៅទីក្រុង Monaco។
កីឡាករ Ronaldo និង Messi
Ronaldo បានចំណាយពេលក្នុងអាជីពរបស់ខ្លួន ៩ឆ្នាំលេងនៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ជាមួយ Real Madrid ទីដែលគេនិង Messi បានលេងជាមួយគ្នាអំឡុងការប្រកួត El Clasico។ យ៉ាងណាមិញ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo កំពុងតែលេងនៅអ៊ីតាលីជាមួយក្លិប Juventus ប៉ុន្តែគេបានសារភាពថា ខ្លួនពិតជានឹកដល់ការពីលេងនៅអេស្ប៉ាញ។ ឆ្លើយសំណួរថាខ្លួនមាននឹក Messi ឬអត់អំឡុងកម្មវិធីចាប់ពូល Champions League Ronaldo បានឆ្លើយយ៉ាងដូច្នេះថា៖
កីឡាករ Ronaldo និង Messi
គួរបញ្ជាក់ផងដែរថា ទាំង Ronaldo និង Messi សុទ្ធសឹងតែគេស្គាល់ថាជាកំពូលខ្សែប្រយុទ្ធនៅលើលោក និងធ្លាប់ឈ្នះពាន Ballon d’Or ៥ដងដូចគ្នា៕ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖