ព្រឺសម្បុរ! ឈិត សុជាតា ទម្លាយរឿងដ៏គួរឲ្យព្រឺព្រួច ក្រោយបានជួបប្រទះ ពេលសម្រាលកូនរួច! (មានវីដេអូ)

ភ្នំពេញ៖ បើទោះជា អតីតពិធីការិនីដ៏ពេញនិយម អ្នកនាង ឈិត សុជាតា បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈរួចក៏ដោយ​ តែនាងបែរជាធ្វើឲ្យមហាជនរាល់គ្នា នៅតែតាមដានពីជីវិតក្រៅរង្វង់សិល្បៈដ៏មានក្ដីសុខ និងជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់នាង។លើសពីនេះ សព្វថ្ងៃនេះ អតីតតារារូបនេះ កំពុងសោយសុខជីវិតជាមួយស្វាមី និងកូនភ្លោះ ប្រុសមួយស្រីមួយ មើលទៅពោរពេញដោយសុភមង្គលតែម្ដង។យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ ឈិត សុជាតា បានបង្ហោះវីដេអូឃ្លីបមួយ បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង។តាមរយៈវីដេអូនោះដែរ នាងបានរៀបរាប់ អំពីរឿងរ៉ាវដ៏ព្រឺព្រួចមួយ ស្ដាប់ហើយព្រឺខ្លួន កើតឡើងតាំងពីពេលដែលរូបនាង ទើបតែសម្រាលកូនភ្លោះរួចភ្លាមៗ នៅឯប្រទេសថៃ​ មកម៉្លេះ ដែលជាការយល់សុបិន តែដូចជាការពិតៗតែម្ដង។ឈិត សុជាតា បាននិយាយថា៖​ក្រោយពី ឈិត សុជាតា បង្ហោះវីដេអូនោះភ្លាម ធ្វើឲ្យអ្នករាល់គ្នា នៅក្នុងហ្វេសប៊ុក បានបញ្ចេញអារម្មណ៍ភ្ញាក់ផ្អើល ចំពោះហេតុការណ៍ដែលនាងបានជួបប្រទះ និងមានសុភាពនារីមួយចំនួនក៏បានបញ្ចេញមតិថា ពួកគេក៏ធ្លាប់ជួបរឿង ដ៏គួរឲ្យខ្លាចបែបនេះដែរ បន្ទាប់ពីសម្រាលកូនរួច៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
អ្នកនាង ឈិត សុជាតា
អ្នកនាង ឈិត សុជាតា
អ្នកនាង ឈិត សុជាតា និងគ្រួសារ
អ្នកនាង ឈិត សុជាតា ពេលរៀបរាប់ក្នុងវីដេអូព្រឺព្រួច
អ្នកនាង ឈិត សុជាតា ពេលរៀបរាប់ក្នុងវីដេអូព្រឺព្រួច