Kang Daniel ប្រកាសឈ្មោះក្រុមអ្នកគាំទ្រជាផ្លូវការ ហើយ ថែមទាំងបង្កប់់អត្ថន័យខ្លាំងទៀតផង!

កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រវិស័យ KPOP ប្រាកដជាបានជ្រាបរួចមកហើយថា គ្រប់ក្រុមចម្រៀង និងតារាទោលទាំងអស់ពួកគេសុទ្ធសឹងតែមានឈ្មោះ សម្រាប់ហៅក្រុមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។  ជាក់ស្តែង តារាចម្រៀងប្រុសល្បីឈ្មោះលោក Kang Daniel ក៏មិនខុសពីតារាផ្សេងៗដែរ ដោយលោកបានប្រកាសឈ្មោះក្រុមអ្នកគាំទ្រជាផ្លូវការហើយ កាលពីថ្ងៃទី២៩​ ខែសីហា ម្សិលមិញនេះ ក្រោយពីលោកបំបែកខ្លួនមកធ្វើជាតារាចម្រៀងទោល និងបើកផលិតកម្មផ្ទាល់ខ្លួនបានមួយរយៈ។ លោកបានដាក់ឈ្មោះអ្នកគាំទ្រថា «DANITY» ជាពាក្យបញ្ចូលគ្នារវាង «Daniel» និង «-ity» មានន័យជារួមថា គ្រប់សកម្មភាព និងអនុស្សារីយ៍ដែលលោក និងអ្នកគាំទ្របានធ្វើរួមគ្នាពិតជាពិសេសបំផុត។ ក្រោយពីបានដឹងពីឈ្មោះនេះភ្លាម អ្នកគាំទ្ររបស់ Kang Daniel ទាំងអស់ក៏ចាប់ផ្តើមហៅខ្លួនឯងថា «DANITY»។ ម្យ៉ាងវិញទៀត ពួកគេពិតជាពេញចិត្តនឹងឈ្មោះនេះយ៉ាងខ្លាំង។ គួរឲ្យដឹងផងដែរថា មុនពេលដែលមានឈ្មោះនេះ ក្រុមអ្នកគាំទ្របានហៅខ្លួនឯងថា «no-name» ប៉ុន្តែពេលនេះពួកគេបានប្រើឈ្មោះថ្មីជំនួសវិញហើយ៕​សូមទស្សនារូបភាពខាងក្រោម៖
Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
ឈ្មោះអ្នកគាំទ្រ