ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ទឹងសំរោង គីឡូម៉ែត្រលេខ១១៦ អាចនឹងត្រូវផ្អាកចរាចរណ៍រថយន្តធុនធំ ជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង

  • សុក្រ ៣០ សីហា, ២០១៩ ១៤:៤៨
(កំពង់ស្ពឺ)៖ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា នៅរសៀលម៉ោង ១៖៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកស្ទឹងសំរោង ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១១៦ ឈានដល់កម្រិតត្រូវផ្អាកចរាចរណ៍រថយន្តធុនធំ ជាបណ្តោះអាសន្នហើយ។បើយោងតាមរបាយការណ៍របស់លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានបញ្ជស់ថា នៅចន្លោះគីឡូម៉ែត្រ១១៦ នៅម៉ោង១៖០០រសៀលនេះ កម្ពស់ទឹក៥.៥០ម៉ែត្រ នៅក្រោមកម្ពស់ទ្រូងផ្លូវ (-០.២០ម) ទឹកបានហូរកាត់ផ្លូវ (ទ្រូងផ្លូវ៥.៧០ម៉ែត្រ) ដោយឡែកទឹកនៅវារីអគ្គិសនី ហៀរលើទំនប់ហើយ។សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងស្ថានភាពទឹកជំនន់នេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូនបន្ថែមទៀតនៅពេលក្រោយ៕