ស្រណោះណាស់! ក្រោយឃើញវីដេអូល្បី កាលគូស្នេហ៍ សង ស៊ីធឿន នៅរស់ស្វីតជាមួយគ្នា តែពេលនេះបាត់បង់ទៅរហូតហើយ! (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា សង ស៊ីធឿន កំពុងតែជួបទុក្ខជាទម្ងន់ ក្រោយគូស្នេហ៍ដែលត្រៀមនឹងចូលរោងជ័យ (ភ្ជាប់ពាក្យ) នៅប៉ុន្មានខែខាងមុននេះ បានទទួលមរណភាពទៅចោលនាង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ជាក់ស្តែង នាពេលនេះពិធីបុណ្យសពរបស់គូស្នេហ៍នាងបានប្រព្រឹត្តឡើង ពោរពេញដោយភាពសោកសៅយ៉ាងខ្លាំង ខណៈពេលដែលវីដេអូចាស់ៗ តាំងពីខែកុម្ភៈ របស់អ្នកទាំងពីរ ត្រូវបានលេចឡើងសាជាថ្មីម្តងទៀត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលចិត្តយ៉ាងខ្លាំង។ដោយក្នុងនោះ ជាវីដេអូដែលពួកគេបានបង្ហាញនូវភាពផ្អែមល្ហែម ជាមួយនឹងការអានសារយ៉ាងស្វីត ដែលមានចំនួនអ្នកស៊ែររាប់ម៉ឺនដងឯណោះ បើគិតមកទល់ពេលនេះ​។ វីដេអូមួយនេះ ជាអនុស្សាវរីយមួយរបស់នាង ដែលចងចាំមិនអាចភ្លេចបាននោះទេ មើលទៅពិតជាមានសុភមង្គលខ្លាំងពេលនៅក្បែរគ្នា។ក៏ប៉ុន្តែពេលនេះ អ្វីៗក៏បានផ្លាស់ប្តូរ ក្រោយនាងបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រឹមមួយពព្រិចភ្នែក លែងបានជួបមុខ និងមានភាពផ្អែមល្ហែមដូចវីដេអូនេះទៀតហើយ៕សូមទស្សនាវីដេអូខាងក្រោមនេះ៖
សង ស៊ីធឿន និងគូស្នេហ៍ដែលស្លាប់
សង ស៊ីធឿន និងគូស្នេហ៍ដែលស្លាប់
សង ស៊ីធឿន និងគូស្នេហ៍ដែលស្លាប់
សង ស៊ីធឿន និងគូស្នេហ៍ដែលស្លាប់
វីដេអូកាលគូស្នេហ៍នាង នៅរស់
វីដេអូកាលគូស្នេហ៍នាង នៅរស់
វីដេអូកាលគូស្នេហ៍នាង នៅរស់
សាររបស់គូស្នេហ៍នាង
សាររបស់គូស្នេហ៍នាង