មុននេះបន្តិច គ្រាន់តែឈានជើងដល់ទឹកដីកំណើតភ្លាម Lisa រំភើបសើចបិទមាត់មិនជិតតែម្តង! (មានវីដេអូ)

ថៃ៖ នារសៀលថ្ងៃទី៣០ ខែសីហា នេះ តារាចម្រៀង Kpop ស្រី សញ្ជាតិថៃ កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ Lisa សមាជិកក្រុម BLACKPINK បានធ្វើដំណើរមកដល់មាតុប្រទេសថៃដោយសុវត្ថិភាព ដើម្បីចូលរួមនៅក្នុងកម្មវិធីជំនួបអ្នកគាំទ្រ Fan Meeting របស់ប៊្រេនគ្រឿងសម្អាង Moonshot ។តួយ៉ាង ក្នុងនោះផងដែរគេសង្កេតឃើញថា រាល់ការវិលត្រឡប់មកកាន់ ទឹកដីកំណើតរបស់ Lisa លើកណាក៏មិនខុសពីលើកណាឡើយ។ ពោលគឺ នាងតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររាប់រយនាក់ ឈររង់ចាំទទួលស្វាគមន៍នាងនៅលើឯព្រលានយន្តហោះ យ៉ាងគួរឲ្យរំភើបចិត្តតែម្តង ។ជាក់ស្តែង ការមកដល់ប្រទេសថៃលើកនេះដែរ គ្រប់គ្នាចាប់អារម្មណ៍ឃើញថា Lisa បានបង្ហាញនូវទឹកមុខយ៉ាងរំភើបសប្បាយរីករាយ អមជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ  គួរឲ្យស្រលាញ់ ដោយគ្រាន់តែបោះជំហ៊ាននៅលើទឹកដីកំណើតខ្លួនភ្លាមតែម្តង។ដោយទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ពីព្រោះពួកគេបានឃើញនូវស្នាមញញឹមរបស់ Idol ខ្លួន ជាពិសេស គឺឃើញថានាងមានសុខភាពល្អ និងមិនបាច់ឲ្យអ្នកគាំទ្រព្រួយបារម្ភពីនាងឡើយ៕   
អ្នកគាំទ្រអង្គុយរងចាំ Lisa នៅព្រលានយន្តហោះនៅថ្ងៃនេះ

Lisa ធ្វើដំណើរមកដល់ប្រទេសថៃដោយសុវត្ថិភាព