មក R.Madrid មិនទាន់ក្ដៅសាច់ផង!! Luka Jovic ត្រូវក្លិបអ្នកមានមួយចូលខ្លួនចែចូវ

  • សុក្រ ៣០ សីហា, ២០១៩ ១៥:០៥
បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាចង់បានខ្សែប្រយុទ្ធចំណូលថ្មីរបស់ Real Madrid កីឡាករ Luka Jovic
កីឡាករLuka Jovic
ក្រោយផ្លាស់ពី Eintracht Frankfurt មកចូលរួមជាមួយ​Real Madrid កាលពីខែមិថុនា ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Luka Jovic បានចូលលេងតែ ២ដងឲ្យក្លិបយក្សអេស្ប៉ាញអំឡុងការប្រកួតមិត្តភាព Pre-Season ដោយ ២ប្រកួតនោះមិនមែនចាប់ផ្ដើមជម្រើសដំបូងទៀត គឺប្ដូរចូលប៉ុណ្ណោះ។ កាលពីដើមខែនេះ ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ីរូបនេះត្រូវបានគេដឹងថាមានទំនាក់ទំនងមិនល្អជាមួយអ្នកចាត់ការទូទៅលោក Zinedine Zidane តាំងពីមកដល់កីឡដ្ឋាន Bernabeu មកម្ល៉េះ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកណ្ដាលរូបនេះផ្ទាល់បានឲ្យដឹងថាខ្លួននឹងមិនចាកចេញពីទឹកដីអេស្ប៉ាញទេសម្រាប់ទីផ្សារលើកនេះ។
កីឡាករ Luka Jovic
យោងតាមសារព័ត៌មាន Soccerlink ក្លិប PSG បានសាកសួរ Real Madrid អំពី Luka Jovic នៅពេលដែលក្លិបទាំងពីរជួបពិភាក្សាគ្នាជុំវិញការផ្ទេរអ្នកចាំទី Keylor Navas។