តោះមកដឹងតម្លៃរថយន្ត HONDA CITY 2019 ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ!

ភ្នំពេញ៖ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលជាក្រុមហ៊ុនធំតែមួយគត់ដែលបានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត និងគ្រឿងបន្លាស់ម៉ាកហុងដាប្រចាំប្រទេសកម្ពុជា បានដាក់តាំងបង្ហាញរថយន្ត HONDA CITY 2019 ​​ និងបានប្រកាសជាផ្លូវការដែលមានតម្លៃ ៣ម៉ឺន​២ពាន់៥រយ ដុល្លាសហរដ្ធអាមេរិកតែប៉ុណ្ណោះ។បើប្រៀបធៀបរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា យើងសង្កេតឃើញថារថយន្តHONDA CITY  បានបំពាក់ដោយគ្រឿងបរិក្ខារទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់ទាំងផ្នែកខាងក្នុងនិងខាងក្រៅជាច្រើន។ 
HONDA CITY 2019
HONDA CITY ជារថយន្តប្រភេទ Sedan ៥កៅអី ដែលរចនាឡើងបែបកូនកាត់ ខាងក្រៅតូចខាងក្នុងទូលាយ ភ្ជាប់ជាមួយនឹងកង់ស្ព័រ​ដែលមានទំហំ ១៦អ៊ីង តូចស្រលាង កម្លាំងនៃការរមួលរហ័សងាយស្រួលក្នុងការបើកបរ និងចូលចត​​គ្រប់ទីកន្លែង។ ហើយ HONDA CITY  ត្រូវបានគេបំពាក់ដោយម៉ាស៊ីនសាំងទំហំ ១,៥លីត្រ ដែលមានកំលាំងរហូតទៅដល់ ១១៩Hp និង ១៤៦Nm/៤៧០០rpm ជាមួយនឹងប្រអប់លេខអូតូ CVT។  អ្វីដែលកាន់តែពិសេសទៀតនោះវាត្រូវបានបំពាក់ទៅដោយម៉ាស៊ីន i-VTEC បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជួយសន្សំសំចៃសាំងនិងកាត់បន្ថយការបំពុលបរិស្ថាន ដោយ ១០០គីឡូ ត្រឹមតែ ៥លីត្រ តែប៉ុណ្ណោះ។
HONDA CITY 2019
បរិក្ខារទំនើបនិងប្រព័ន្ធសុវត្ថិភាពដែលបានបំពាក់លើរថយន្ត City នេះផងដែរ: កៅអីរចនាឡើងទៅតាមតំណឆ្អឹងខ្នងរបស់មនុស្ស ទាំងខាងមុខនិងខាងក្រោយរបស់ស៊ីធីបានភ្ជាប់ជាមួយនឹង Headrest ជួយសំរួលដល់កនិងឆ្អឹងខ្នងអ្នកបើកបរនិងអ្នកដំណើរ,Touch Screen Audio ( ទំហំ ៧អ៊ីង ដែលមានបំពាក់ Apple play និង Android car play ) , Map light  ( បច្ចេកវិទ្យាបង្ហាញនិងស្វែងរកទីតាំង ),  Tire Pressure Monitoring System ( ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់នៅពេលដែលកង់ធូររឺបែក ) , Econ Mode ( មុខងារសន្សំសំចៃសាំង ) , Engine Temperature (ពន្លឺព៌ណបង្ហាញពីកំរិតសន្សំសំចៃនៅលើអេក្រង់ ), Smart Key ( មុខងារគ្រប់គ្រងរថយន្តដោយមិនប្រើប្រាស់សោរ ), Airconditioning Touch System ( ម៉ាស៊ីនត្រជាក់បញ្ជាដោយ Touch និងអូតូ ទាំងខាងមុខនិងខាងក្រោយ),Daytime Running Light ( ចង្កៀង LED បំភ្លឺពេលថ្ងៃដើម្បីអោយគេមើលឃើញរថយន្តយើងបានច្បាស់ ) , Front , Rear & Side Windshield Glass ( មុខងារកញ្ចក់បៃតងការពារការជះពន្លឺហ្វាពីឡានដទៃ ), Rear Sensor ( សេនស័រជំនួយក្នុងការចូលចត និងបើកបរ​), Rear Wide Camera ( កាម៉េរាផ្នែកខាងក្រោយ Multi-View បង្ហាញ៣ផ្នែករថយន្តខាងក្រោយ ), Anti-lock Break System ( ប្រព័ន្ធសុវត្ថិភាពការពារមិនអោយជាប់ហ្វ្រាំងក្រឡាប់ពេលដែលចាប់ហ្វ្រាំងបន្ទាន់ ), Vihecle Stabilities Assists (ប្រព័ន្ធសុវត្ថិភាពការពារមិនអោយជ្រុលហួសនៅពេលបត់​) និងព្រមទាំងមានមុខងារជាច្រើនទៀត។
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
ដោយបានឃើញថារថយន្តដែលមានតម្លៃត្រឹមតែ 3,2500ដុល្លារសហរដ្ធអាមេរិកនេះ មានលក្ខណះពិសេសអស្ចារ្យច្រើន បើប្រៀបធៀបជាមួយនឹងរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។​ ម្យ៉ាងវិញទៀតលោកអ្នកមានត្រឹមតែ 3,250ដុល្លារ នោះអ្នកនឹងអាចជាក្លាយជាម្ចាស់រថយន្តនេះភ្លាមៗ។សូមបញ្ជាក់ផងថា ក្រុមហ៊ុនភ្នំពេញហុងដា​ មានអាស័យដ្ធានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងអាកាសយាន្តដ្ធានអន្តរជាតិភ្នំពេញ និង Facebook Page : HONDA CAMBODIA ។
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019
HONDA CITY 2019