ស្នេហ៍ពិត! នារីអូស្ត្រាលីធ្វើដំណើរពីឆ្ងាយដើម្បីរៀបការជាមួយបុរសឥណ្ឌូនេស៊ីដែលជាអ្នកបោសសម្អាត

ឥណ្ឌូនេស៊ី៖ នារីជនជាតិអូស្ត្រាលីម្នាក់សុខចិត្តធ្វើដំណើរយ៉ាងឆ្ងាយពីប្រទេសរបស់ខ្លួន ដើម្បីរៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ីដែលជាអ្នកបោសសម្អាត។ប្រភពបានឲ្យដឹងថា នារីឈ្មោះ Arzum អាយុ២៦ឆ្នាំ បានលង់ស្នេហ៍បុរសឈ្មោះ Awan អាយុ២៨ឆ្នាំ។ ពួកគេទាំងពីរបានស្គាល់គ្នានៅក្នុងឆ្នាំ២០១៦ តាម​រយៈកម្មវិធីចម្រៀងទូរស័ព្ទមួយឈ្មោះថា Smule។ ចាប់តាំងពីពេលនោះមក ពួកគេតែងតែច្រៀងលេងជាមួយគ្នា បានធ្វើឲ្យពួកគេក្លាយជាមិត្តភក្ដិល្អនឹងគ្នា។ លុះដល់ឆ្នាំ២០១៧ ពួកគេទាំងពីរក៏បានលង់ស្នេហ៍គ្នាទៅវិញទៅមក។
ពួកគេទាំងពីរ
នាង Arzum បានឲ្យដឹងថា ដំបូងឡើយ នាងប្រាប់ទៅលោក Awan ថានាងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីជួបមុខគ្នាផ្ទាល់ ប៉ុន្ដែបែរជាលោក Awan គិតថានាងលេងសើចទៅវិញ។ យ៉ាងណាក្ដី នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីពិតមែន និងសារភាពប្រាប់លោក Awan ថានាងចង់រៀបការ។ប្រភពបានបន្ដថា លោក Awan ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនដែលមានមនុស្សស្រីណាស្រលាញ់ឬចូលចិត្តលោកឡើយ។ ក្រោយពីបានជួបគ្នាក្នុងឆ្នាំ២០១៧ម្ដងរួចមក លោក Awan បានសម្រេចចិត្តរៀបការជាមួយនាង និងថែមទាំងទៅសុំច្បាប់អនុញ្ញាតពីខាងស្ថានទូតអូស្ត្រាលីដើម្បីបានសិទ្ធិរៀបការទៀតផង។ ពួកគេទាំងពីរក៏បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ក្រោយពីរៀបការរួច នាង Arzum នឹងវិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញ ចំណែកលោក Awan នឹងធ្វើដំណើរទៅតាមក្រោយព្រោះមានភារកិច្ចត្រូវធ្វើសិន។ មានអ្នកជិតខាងមួយចំនួននិយាយមិនល្អអំពីគូស្នេហ៍មួយគូនេះ ដោយសារតែលោក Awan មានការងារជាអ្នកបោសសម្អាត ប៉ុន្ដែនាង Arzum មិនបានខ្វល់នោះទេ ព្រោះវាជាការងារសុចរិត៕
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
លោក​ Awan