ទំនងសប្បាយណាស់! V ចែករំលែករូបភាពដំណើរកម្សាន្តនារដូវក្ដៅ ជាមួយមិត្តៗដែលជាតារាល្បី

កូរ៉េខាងត្បូង ៖ ដូចដែលផលិតកម្ម BigHit បានប្រកាសកាលពីដើមខែយ៉ាងដូច្នោះដែរ នៅក្នុងរដូវក្ដៅឆ្នាំនេះ ក្រុមចម្រៀងប្រុសដ៏ល្បីរបស់កូរ៉េគឺ BTS ទើបតែទទួលបានថ្ងៃសម្រាកវិស្សមកាលរយៈពេលយូរ ដែលមិនធ្លាប់មានពីមុនមក តាំងពីពួកគេបង្ហាញខ្លួន។ជាក់ស្ដែង រយៈពេល២ខែនេះ សមាជិកក្រុមម្នាក់ៗ ទទួលបានឱកាសសម្រាកលំហែកាយ ជាមួយនឹងក្រុមគ្រួសារ ក៏ដូចជាមិត្តៗនៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ក្នុងនោះដែរ សមាជិកក្រុមម្នាក់គឺ V ថ្មីៗនេះស្រាប់តែបានបង្ហោះរូបភាពដំណើរកម្សាន្តយ៉ាងរីករាយ នៅលើទូកជាមួយតារាសម្ដែងល្បីៗទាំង​៣ ដែលត្រូវបានគេស្គាល់ថា ជាមិត្តជិតដិតរបស់លោក តាំងពីកំឡុងឆ្នាំ២០១៦ មកម្ល៉េះ ក្នុងនោះរួមមានតារាសម្ដែង Park Seo Joon តារាសម្ដែង Choi Woo Shik និង Peakboy ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៦ V បានក្លាយជាមិត្តជិតស្និទ្ធជាមួយនឹងតារាសម្ដែង Park Seo Joon និង Park Hyung Sik ខណៈដែលពួកគេសម្ដែងរឿង Hwarang ជាមួយគ្នា ហើយបន្តមិត្តភាពរបស់ពួកគេមកដល់បច្ចុប្បន្ន។ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលវិស្សមកាលរដូវក្ដៅឆ្នាំនេះ គ្មានវត្តមានរបស់ Park Hyung Sik ព្រោះតែលោកកំពុងតែបំពេញតួនាទី ស្ថិតនៅក្នុងជួរកងទ័ពនៅឡើយ។ប៉ុន្តែសូមក្រឡេកមកមើលរូបភាពទាំងនេះដែល V បានបង្ហោះ វាធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែ សុខៗស្រាប់តែលេចចេញនូវមុខមាត់ដ៏គួរឲ្យស្រលាញ់របស់ Park Hyung Sik នៅក្នុងកម្រងរូបភាពដំណើរកម្សាន្តរបស់ V ដែរ។ សូមកុំភ្ញាក់ផ្អើលថា Park Hyung Sik លួចចេញមកដើរលេងជាមួយមិត្តៗ តាមការពិតកំលោះសង្ហាល្បីឈ្មោះ V បានចំណាយពេលអង្គុយកាត់តរូបភាពរបស់ Park Hyung Sik ចូលទៅក្នុងរូបរបស់ខ្លួន និងមិត្តៗដទៃទៀត។ នៅទីបំផុតពួកគេក៏ទទួលបានរូបភាពថ្មីមួយ​ ដែលពោរពេញដោយអត្តន័យ បង្ហាញថាពួកគេនឹកដល់ Park Hyung Sik នៅពេលដើរលេងកម្សាន្តដោយគ្មានវត្តមានរបស់លោក៕តោះដើម្បីឲ្យអស់ចម្ងល់ សូមប្រិយមិត្តមកតាមដានរូបភាពខាងក្រោមទាំងអស់គ្នា ៖
រូបភាព V
រូបភាព V
រូបភាព V និងមិត្តៗ
រូបភាព V និងមិត្តៗ
រូបភាព V និងមិត្តៗ
រូបភាព V និងមិត្តៗ