អ្នកណាមិនភ័យ បើសុខៗ Rsiam ចូលមន្ទីរពេទ្យបែបនេះ!

ថៃ៖ កញ្ញា​ Jah Rsiam​ ដែលត្រូវបានគេស្គាល់ថា​ ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ ថែមទាំងតែងតែបង្ហាញវត្តមាន តាមឆាកតន្ដ្រីក្រៅប្រទេសថែមទៀតផង។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ ដោយសារតែខិតខំប្រឹងប្រែង បំពេញការងារច្រើនពេក និងមានសម្ពាធការងារផងនោះ Rsiam បានជួបរឿងរ៉ាវដ៏អកុសលមួយ​ ធ្វើឲ្យហ្វេនៗព្រួយបារម្ភគ្រប់គ្នា។​ ក្នុងនោះដែរ បានបែកធ្លាយរូបថតមួយសន្លឹក ដែលតារាចម្រៀងស្រីរូបនេះ កំពុងស្ថិតនៅលើគ្រែពេទ្យ ក្នុងទឹកមុខដ៏ស្លេកស្លាំង ទទួលការចាក់ថ្នាំពីអ្នកគ្រូពេទ្យមួយរូប។ មុនពេលជួបរឿងគួរឲ្យបារម្ភបែបនេះ Rsiam​ បានបង្ហោះនៅលើបណ្ដាញសង្គមថា៖បន្ទាប់ពី Rsiam បានបញ្ជូនទៅមន្ទីរពេទ្យរួចមក គ្រូពេទ្យបានណែនាំឲ្យនាងសម្រាកឲ្យបានច្រើន ជាពិសេស កុំដាក់សម្ពាធការងារមកលើខ្លួនឯងច្រើនពេក។ នាពេលនោះដែរ នាងក៏បានថ្លែងអំណរគុណដ៏ហ្វេនៗគ្រប់គ្នា ​ដែលបានសម្ដែងការព្រួយបារម្ភមកលើនាងបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖  
Rsiam
Rsiam
Rsiam
Rsiam​ ពេលនៅមន្ទីរពេទ្យ