ថាអត់ច្រណែនមួយម៉ាត់ទៅ! រូបប៉ុន្មានសន្លឹកពី Davika ឃើញរាងស្រឡូនស្អាតអស់ស្ទះ!

ថៃ៖ តារាសម្តែងស្រីកូនកាត់ថៃ-ប៊ែលហ្ស៊ិក Davika ជាតារាមួយរូបដែលមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន គ្រប់សាច់រឿងដែលនាងសម្តែង មិនថារឿងភាគ ឬរឿងកុននោះទេសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនា ទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីទេពកោសល្យដ៏ប៉ិនប្រសប់នៅក្នុងវិស័យសិល្បៈ តារាស្រីវ័យ២៧ឆ្នាំរូបនេះ ថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបរាងរបស់នាងក៏ស្រឡូនស្អាត ដែលនារីគ្រប់រូបប្រាថ្នាចង់បានផងដែរ។​ជាក់ស្តែង ដោយមានដងខ្លួនស្អាតបែបនេះ ទោះបីជា Davika ស្លៀកសម្លៀកបំពាក់បែបណាក៏ដោយ ក៏មើលទៅស័ក្តិសមទាំងអស់។ ជាពិសេស ការតែងខ្លួនប៉ុន្មានឈុត ដែលនាងបានបង្ហោះនៅក្នុងគណនីអ៊ីនស្តាក្រាម ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងមានអ្នកចុច Like ជាច្រើនម៉ឺននាក់ទៀតផង។ ដោយរូបទាំងនោះ ជារូបដែលនាងបានស្លៀកពាក់ឈុតបង្ហាញរាងដ៏ស៊ិចស៊ី និងមានភាពទាក់ទាញខ្លាំង ដែលគ្រប់គ្នាបានឃើញហើយលាន់មាត់សរសើរ និងលួចច្រណែនគ្រប់ៗគ្នាតែម្តង៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah