ក្មេងមែនតែកែងគេច្បាស់ណាស់!! តាញ់ មករា ផ្ដួលកីឡាករថៃត្រឹមទឹកទី២ (មានវីដេអូ)

  • សុក្រ ៣០ សីហា, ២០១៩ ១៦:៣៨
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សិស្សគុនមកពីក្លិបក្រសួងការពារជាតិកីឡាករ តាញ់ មករា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ យ៉តស៊ូវីត ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី២។
កីឡាករ តាញ់ មករា និងកីឡាករថៃ យ៉តស៊ូវីត (រូបភាព: Kun Khmer Fighter)
ការប្រកួតរបស់អ្នកទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ គោះជួងទឹកទីមួយ មិនមានការស្ទាបស្ទង់គ្នានោះទេ ដោយសម្រុកគ្នាទៅវិញទៅមកគួរឲ្យជក់ចិត្ត ដោយនៅពាក់កណ្ដាលទឹកទីមួយ តាញ់ មករា បានវាយធុងទឹកកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាល អូត ភូថង រាប់ម្ដងមុននឹងការប្រកួតអូសបន្លាយដល់ទឹកទីពីរ មករា នៅតែបន្តចេញអាវុធធ្ងន់ៗដូចជាការទាត់ផ្គាប់ចានឲ្យអាជ្ញាកណ្ដាលរាប់ម្ដងទៀត មុននឹងប្រើកែងបុកផ្ដាច់កីឡាករថៃឲ្យបោះបង់ការប្រកួតយកតែម្ដង៕ ចង់ឃើញថា កីឡាករវ័យក្មេងកម្ពុជា តាញ់ មករា វាយបានល្អយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖