សមាជិកក្រុម IZONE ២រូបនេះ ត្រូវអ្នកគាំទ្រពោលសរសើរថា មានរូបរាងល្អស្អាត ត្រូវតាមមាត្រដ្ឋានកូរ៉េបំផុត!

កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ IZONE គឺជាក្រុមចម្រៀងស្រីវ័យក្មេង ដែលទើបតែប្រឡូកនៅក្នុងវិស័យសិល្បៈ ដែលមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាតមិនធម្មតា។ទោះបីជាពួកគេម្នាក់ៗ មានភាពស្រស់ស្អាត តាមបែបស្ទីលរៀងៗខ្លួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ក្រុមអ្នកគាំទ្រនៅកូរ៉េ ទើបតែបានលើកឡើងថា ២ម្នាក់ក្នុងចំណោមពួកគេ គឺជាសមាជិកដែលមានរូបរាងស្រស់ស្អាត ត្រូវតាមស្ដង់ដាកូរ៉េបំផុត។ចង់ដឹងថា តើកញ្ញារូបណាខ្លះ ជាតារាដែលហ្វេននៅកូរ៉េពោលសរសើបែបនេះ?តោះ! មកតាមដានខាងក្រោមទាំងអស់គ្នា ៖

១. Kim Minju

នាងមានកម្ពស់ ១,៦៦សង់ទីម៉ែត្រ។ កម្ពស់ត្រឹមប៉ុណ្ណេះ មិនមែនជាកម្ពស់ដែលខ្ពស់បំផុតនោះទេ ប៉ុន្តែវាពិតជាស័ក្តិសមសម្រាប់មាឌដ៏តូចរបស់នាង ធ្វើឲ្យនាងមើលទៅស្រស់ស្អាត ត្រូវស្ដង់ដាតែម្ដង។
រូបភាព Kim Minju
រូបភាព Kim Minju
រូបភាព រូបភាព Kim Minju
រូបភាព Kim Minju

២. Jang Wonyoung

កូនពៅប្រចាំក្រុមរូបនេះ មានកម្ពស់ដល់ទៅ ១,៧០សង់ទីម៉ែត្រ ប៉ុន្តែនាងមិនទាន់ដល់អាយុអស់កម្ពស់នៅឡើយទេ។ បើទោះបីជា នាងមានកម្ពស់ខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែដោយសារតែ Jang Wonyoung មានមាឌសមល្មមទៅនឹងកម្ពស់ ទើបធ្វើឲ្យនាងមើលទៅស្រស់ស្អាត មិនខ្ពស់ពេក មិនស្គមពេក ពោលគឺ ស័ក្តិសមទៅតាមស្ដង់ដាស្រីស្អាតតែម្ដង។
រូបភាព Jang Wonyoung
រូបភាព Jang Wonyoung
រូបភាព Jang Wonyoung
រូបភាព Jang Wonyoung