រំភើបណាស់! ទោះបំពង់.កមានបញ្ហា តែ Park Bom នៅតែយកបទ «You & I» មកសម្តែង ស្តាប់ឡើងព្រឺសម្បុរ!

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយថា ក្រុមចម្រៀងនារីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ 2NE1 ត្រូវបានរំសាយក្រុមជាផ្លូវការ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក សឹងតែទទួលយកមិនបានចំពោះដំណឹងមួយនេះ ហើយបើទោះបីជាពួកគេបានរំសាយក្រុម និងចាប់ផ្តើមធ្វើការងារ ចាប់អាជីពទោលរៀងៗខ្លួនយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រក៏នៅតែមានការនឹករលឹក ចង់ឲ្យពួកគេវិលត្រលប់មកជួបជុំគ្នាជាថ្មីម្តងទៀតផងដែរ។តួយ៉ាង កាលពីថ្មីៗនេះផងដែរ អតីតសមាជិកក្រុម 2NE1 តារាចម្រៀងស្រី Park Bom ដែលបច្ចុប្បន្ននាងជ្រកក្រោមផលិតកម្ម D-Nation បានចូលរួមនៅក្នុងកម្មវិធីកម្សាន្តថ្មីមួយ ដែលមានឈ្មោះថា «Queendom» ដែលជាកម្មវិធីប្រកួតប្រជែងសំឡេងតារា Kpop ស្វែងរកតារាចម្រៀងដែលមានសំឡេងល្អបំផុតប្រចាំវិស័យ Kpop នេះ ហើយក្នុងនោះផងដែរ ក៏មានក្រុមចម្រៀងនារីល្បីៗជាច្រើនផ្សេងទៀតចូលរួមប្រកួត ដូចជាក្រុម Mamamoo, G-Idle និង AOA  ផងដែរ។ជាក់ស្តែង ការប្រកួតកាលពីយប់មិញនេះ Park Bom បានជ្រើសរើសយកបទចម្រៀងចាស់របស់នាង ចំណងជើងថា «You And I» ដែលជាបទកាលពីនាងនៅជាសមាជិកក្រុម 2NE1 មកបកស្រាយ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។
Park Bom ច្រៀងបទ «You And I»
មិនតែប៉ុណ្ណោះ បើតាមដឹងមុនពេលឡើងសម្តែងបទចម្រៀងមួយនេះ Park Bom បានបង្ហើបប្រាប់ថា បញ្ហាបំពង់ករបស់នាងធ្វើទុកឡើងវិញថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា នៅទីបំផុតនាងនៅតែឡើងឆាកសម្តែងយ៉ាងក្លាហាន ជាមួយនឹងការច្រៀងសំឡេងផ្ទាល់បានយ៉ាងយល្អ ធ្វើឲ្យអ្នកគាំទ្ររំភើបស្ទើរតែស្រក់ទឹកភ្នែកថែមទៀតផង។
មុនពេលសម្តែង Park Bom ប្រាប់ថា បញ្ហាបំពង់ក
ដោយឡែក សម្រាប់លទ្ធផលនឹងប្រកាសនៅសបា្តហ៍ក្រោយ អាស្រ័យលេីការបោះឆ្នោតពីទស្សនិកជននៅកូរ៉េ ក្រុមណាដែលទទួលបានការបោះឆ្នោតឲ្យតិចជាងគេ ក្នុងចំណោមក្រុមទាំង ៦ នឹងត្រូវបានជម្រុះចោល។ ហើយសបា្តហ៍ក្រោយនឹងចូលដល់ជុំទី ២ ដែលតម្រូវអោយក្រុមទាំងអស់ច្រៀង Cover បទចម្រៀងគ្នាទៅវិញទៅមក ដោយ PARK BOM នឹងច្រៀងបទ «HANN» ដោយ (G)I-DLE ផងដែរ៕
Park Bom ច្រៀងបទ «You And I»
តារាចម្រៀងស្រីPark Bom
ប្រភពដោយ: 2NE1 កម្ពុជា