ប្លែកភ្នែកតែម្ដង! ជាមួយឈុតប្រពៃណីរដូវកាលថ្មីនេះ ពីស្លាបពេជ្រ សំអាងការ ប្រិយមិត្តមានគំរោងរៀបការកក់ឲ្យហើយទៅ! (មានវីដេអូ)

ភ្នំពេញ៖ ស្អាតៗពិតមែន! បានទស្សនាវីដេអូខាងក្រោមនេះ ឬនៅ ដែលបង្ហាញពីរូបថត និងឈុតប្រពៃណីរដូវកាលថ្មីរបស់ ស្លាបពេជ្រ សំអាងការ ដែលសុទ្ធសឹងតែត្រូវស្លៀកដោយកំពូលតារានារីល្បីៗស្រស់ស្អាតចំនួនបីរូបដែលមានដូចជា ពីធីការនីដ៏ឆ្នើមកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តារាសម្ដែងកញ្ញាម៉ាក សែនសូនីតា និងម្ចាស់ជ័យលាភី Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា ផងដែរ។
តារាស្រីទាំង៣ដួង
ទាំងការតុបតែងមុខ និងសក់ ទាំងម៉ូដសម្លៀកបំពាក់គឺសុទ្ធតែស្អាតទាក់ភ្នែកហើយប្លែកៗ ប៉ុន្ដែនៅតែរក្សាភាពបុរាណចំបុរាណបានយ៉ាងខ្ជាប់ខ្ជួនដូចជា ឈុតពណ៌ទឹកប្រាក់ដ៏ស្រគត់ស្រគុំព្រមជាមួយនឹងសក់ត្រង់លើកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលពិតជាសាកសមជានារីខ្មែរពិតៗមែន ហើយរីឯឈុតពណ៌មាសនេះក៏ស្រស់ស្អាតមួយបែបទៀត គឺម៉ឺងម៉ាត់ និងអង់អាច ដែលពិតជាសាកសមនិងទីតាំងប្រាសាទបុរាណក្នុងរូបភាពទាំងអស់នេះមែនទែន។
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ចំណែកឯកញ្ញា ហេង ចន្ថា ជាមួយនឹងឈុតពណ៌កំបោរលាយឡំជាមួយនឹងសក់បួងនឹងមកុដនេះ ក៏ស្រស់ស្អាតម្យ៉ាងបែបស្រទន់រួមនឹងផ្កាឈូកសរហាក់ដូចជាទេពធីតា ហើយក្រលេកមកមើលឈុតពណ៌បៃតងបំព្រង ដែលនាងបានស្លៀក និងបង្ហាញក្បាច់យ៉ាងទន់ភ្លន់ដូចកិន្នរនៅប្រាសាទបុរាណនេះក៏លេចធ្លោ ហើយពិតជាលើកសម្រស់នាងមែនទែន ពិតជាសមឥតខ្ចោះ មិនទាស់ភ្នែកតែម្ដង។ 
កញ្ញាហេង ចន្ថា
កញ្ញាហេង ចន្ថា
កញ្ញាហេង ចន្ថា
ចុងក្រោយគេនេះ គឺឈុតពណ៌ផ្ទៃមេឃ និងស្វាយរបស់កញ្ញា តូតា ពីររសជាតិ ស្អាតម្យ៉ាងម្នាក់ ដែលឈុតពណ៌ផ្ទៃមេឃដ៏លេចធ្លោនេះគឺមានការលេងម៉ូតបែបសម័យទៅលើម៉ូតដៃ ប៉ុន្ដែនៅតែរក្សាបែបខ្មែរដដែល ហើយឈុតពណ៌ស្វាយកកុដនេះវិញគឺ ស្អាតសុភាពបែបនារីបញ្ចពិតកល្យាណីខ្មែរពិតៗ។ 
កញ្ញាតូតា
កញ្ញាតូតា
កញ្ញាតូតា
ប៉ុន្ដែនេះគ្រាន់តែជាឈុតមួយផ្នែកតូចសម្រាប់រដូវកាលថ្មីនេះតែប៉ុណ្ណោះ ប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចទាក់ទងបន្ថែមទៅកាន់ សា្លបពេជ្រ សំអាងការ
Facebook Page: https://www.facebook.com/slarbpichweddingplanner/ 
លេខទូរស័ព្ទ៖ 012 789 077
អាសយដ្ឋាន៖ ផ្ទះលេខ 59D ផ្លូវ 205 សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន រាជធានីភ្នំពេញ៕