តោះ! មកស្គាល់កីឡាករ ១០រូបដែល Liverpool ទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប

  • សុក្រ ៣០ សីហា, ២០១៩ ១៦:៤៤
អង់គ្លេស៖ Liverpool ដែលមានរហស្សនាមថាហង្សក្រហមគឺជាក្លិបមួយដែលកំពុងលេងនៅក្របខណ្ឌលីគកំពូលរបស់ចក្រភពអង់គ្លេស Premier League។ Liverpool អាចរាប់បានថាជាក្លិបមួយដែលជោគជ័យខ្លាំងនៅអង់គ្លេស ដោយបានឈ្នះពាន Premier League 18ដង, FA Cup ៧ដង, League Cup ដង ចំណែកឯពានក្រៅស្រុកវិញក្លិបដែលមានមូលដ្ឋាននៅទីក្រុង Liverpool មួយនេះធ្លាប់ឈ្នះពានសំខាន់ៗដូចជា UEFA Champions League ៦ដង, UEFA Europa League ៣ដង និង UEFA Super Cup ៤ដង។ ងាកមកមើលសមភាពកីឡាករវិញ Liverpool ហាក់ដូចជាមិនសូវចំណាយប្រាក់ច្រើនក្នុងការទិញកីឡាករដូចក្លិបដ៏ទៃទេកាលពីពេលមុន ប៉ុន្តែក្រោមរជ្ជកាលដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp ក្លិប Liverpool បានចាប់ផ្ដើមចំណាយប្រាក់ច្រើនទិញកីឡាករចូលដើម្បីពង្រឹងក្រុម។ ថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករទាំង ១០រូបដែល Liverpool ទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិប៖ ១០. Roberto Firmino
កីឡាករRoberto Firmino
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Firmino ត្រូវបាន Liverpool ទិញពីក្លិប 1899 Hoffenheim កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ២៩លានផោន។៩. Christian Benteke
កីឡាករChristian Benteke
អតីតខ្សែប្រយុទ្ធស្បែកខ្មៅជម្រើសជាតិអង់គ្លេស Benteke ត្រូវបាន Aston Villa លក់ឲ្យ Liverpool កាលពីឆ្នាំ២០១៥ ជាមួយតម្លៃខ្លួន ៣២.៥លានផោន។៨. Sadio Mane
កីឡាករ Sadio Mane
Liverpool បានចំណាយទឹកប្រាក់អស់ ៣៤លានផោន កាលពីឆ្នាំ២០១៦ ដើម្បីនាំយកម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុនរូបនេះពីក្លិប Southampton។ ៧. Alex Oxlade-Chamberlain
កីឡាករ Alex Oxlade-Chamberlain
កីឡាករដែលទើបតែកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសកាលពីពេលថ្មីៗ Chamberlain ត្រូវបានផ្លាស់ពី Arsenal មកចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួន ៣៥លានផោន។៦. Andy Carroll
កីឡាករAndy Carroll
Carrroll ដែលជាអតីតដៃគូប្រយុទ្ធរបស់ Suarez កាលពីនៅ Liverpool ត្រូវបានក្លិបហង្សក្រហមចំណាយលុយ ៣៥លានផោនទិញយករូបគេពី Newcastle Untied ក្នុងឆ្នាំ២០១១។៥. Mohamed Salah
Mohamed Salah
ខ្សែប្រយុទ្ធដែលកំពុងលេចធ្លោ និងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្ន Salah បានមកចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧ ក្រោយ Liverpool ចំណាយកញ្ចប់ថវិកាទៅឲ្យ Roma អស់ ៣៦.៩លានផោន។៤. Fabinho
កីឡាករ Fabinho
ខ្សែបម្រើដែលបង្ហាញទម្រង់បានយ៉ាងល្អឲ្យ Monaco រូបនេះត្រូវបាន Liverpool ទិញពីក្លិបបារាំងកាលពីឆ្នាំទៅ អមដោយតម្លៃខ្លួន ៣៩លានផោន។៣. Naby Keita
កីឡាករNaby Keita
Keita គឺកីឡាករមួយរូបដែលលោក Klopp ចង់បានជាខ្លាំងដោយលោកបានចំណាយលុយអស់ ៤៨លានផោនដើម្បីទិញរូបគេពីក្លិបនៅអាល្លឺម៉ង់ RB Leipzig។ ២. Alisson
កីឡាករអ្នកចាំទី Alisson
អ្នកចាំទីដែលជួយឲ្យប្រេស៊ីលឈ្នះពាន Copa America កាលពីពេលថ្មីៗរូបនេះ ត្រូវបានម្ចាស់ជើងឯក Champions League រដូវកាលមុនបញ្ចេញទឹកប្រាក់ ៦៦.៨លានផោនដើម្បីទិញយករូបគេពី Roma ដែលពេលនោះគឺជាតម្លៃថ្លៃបំផុតសម្រាប់អ្នកចាំទីក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ ១. Virgil van Dijk
កីឡាករ Virgil van Dijk
Liverpool បានចំណាយថវិកាអស់ ៧៥លានផោនទិញយក Van Dijk ពី Southampton អំឡុងខែមករា ឆ្នាំ២០១៨ ដែលជាតម្លៃមួយខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ជាលទ្ធផលឆ្លើយតប Van Dijk បានជួយឲ្យ Liverpool គ្រងតំណែងជើងឯក Champions League កាលពីរដូវកាលមុនដែលខកខានអស់ ១៤ឆ្នាំ ហើយរូបគេផ្ទាល់ក៏បានឈ្នះពានជាកីឡាករល្អបំផុតនៅអឺរ៉ុបកាលពីយប់មិញផងដែរ៕