បើ​ចិន​លេង​សុទ្ធតែ​អីចឹងៗ​អី​ មិន​ឱ្យ​រុះ​ចោល​ម៉េច​កើត

  • សុក្រ ៣០ សីហា, ២០១៩ ១៦:៤៥
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ចុះ​ពិនិត្យ​អាជីវកម្ម​ខុសច្បាប់ និង​អាជីវកម្ម​ណា​លើក​ប៉ាណូ​ឬ​ផ្លា​ក​យីហោ​ដែល​សរសេរ​មាន​ខ្លឹមសារ​អត្ត​ន័យ​មិន​ច្បាស់លាស់ ដែល​ការ​ចុះ​ពិនិត្យ​នេះ​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។លោក ដុំ វ​ណ្ឌី អនុប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ហើយ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​សហការ​ជាមួយ​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្ត​បាន​ចុះ​ពិនិត្យ​មើល​ផ្លា​ក់​យីហោ​ណា​ដែល​សរសេរ​ខ្លឹមសារ និង​អត្ថន័យ​មិន​ច្បាស់លាស់ ។លោក​បាន​បញ្ជាក់​ថា ជាកស្តែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ហាង​ខ្លះ​ដែល​ជា​របស់​ជនជាតិ​ចិន​បាន​លើក​ផ្លា​ក​សញ្ញា​យីហោ​សរសេរ​ខ្លឹមសារ និង​អត្ថន័យ​មិន​ច្បាស់​ក្រោយ​ពេល​រក​ឃើញ​បាន​ណែនាំ​ហើយ​ធ្វើ​កិច្ចសន្យា​អោយ​រុះរើ​ចេញ​បើ​នៅ​តែ​បន្ត និង​ចាត់វិធានការ​តាម​ច្បាប់ ។លោក លី សុវណ្ណ​រិ​ទ្ធ អនុប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ជនជាតិ​ចិន​បាន​បើកហាង​ហើយ​សរសេរ​ផ្លា​ក​យីហោ ខុស​អក្ខរាវិរុទ្ធ គ្មាន​ជា​លក្ខណៈ​រចនា​បទ​ខ្មែរ និង​សរសេរ​គ្មាន​អក្ស​សាស្ត្រ​ខ្មែរ​ទេ​ត្រូវ​មាន​វិធានការ​តាម​ច្បាប់ ។លោក​បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ពិនិត្យ​ឃើញ​មាន​ផ្លា​ក​សញ្ញា​យី​ហា​ខ្លះ​មានការ​សរសេរ​ខុសឆ្គង​មិន​ត្រឹមត្រូវ​ដែល​មាន​សរសេរ​ភាសារ​បទេស​ផ្នែក​ខាងលើ​ខ្មែរ​គឺ​ខុស​ត្រូវ​ណែនាំ​ទំលាក់​ចុះ​ហើយ​អោយ​សរសេរ​អក្ស​សាស្ត្រ​ខ្មែរ​ផ្នែក​ខាងលើ​អក្ស​បរទេស​ទើប​ត្រឹមត្រូវ​ហើយ​យោ​ហោ​ផ្លា​ក​សញ្ញា​ត្រូវ​សរសេរ​អោយ​បាន​ត្រឹមត្រូវ​ក្រោយ​ពេល​ណែនាំ​ហើយនឹង​ធ្វើ​កិច្ចសន្យា​ហើយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ចាត់ការ​តាម​ច្បាប់ ៕