ផ្ទុះ​ជម្លោះ​ឪ​-​កូន​ទាំង​យប់​…​រហូត​ចាក់​សាំង​​​ប្រុង​ដុតផ្ទះ​ចោល

  • សៅរ៍ ៣១ សីហា, ២០១៩ ០៨:៤៣
រាជធានីភ្នំពេញ ៖ បុរស​​ជា​កូនប្រុស​ពៅ​​ខឹង​​ឪពុក​បង្កើត យកប្រពន្ធ​មួយទៀត​មក​រស់នៅ​ជាមួយ​គ្នា​ ខណៈ ម្តាយ​ទើបតែ​ស្លាប់​បាន​៣​ខែ​ប៉ុណ្ណោះ ​ហើយបានខឹងស្ត្រី​ម្តាយចុង​នោះ​ចាក់​ឆ្នោត ផ្ទុះកំហឹង​​​យក​សាំង​ចាក់​​​បម្រុង​​ដុត​ផ្ទះ​ចោល ប៉ុន្តែ​​ត្រូវ​​​សមត្ថកិច្ច​មកអន្តរាគម​ន៍​ទាន់​ពេល ហេតុការណ៍បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​យប់​ថ្ងៃ​ទី៣០ សីហា​ ស្ថិតតាម​បណ្តោយ​ផ្លូវ​80 នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ មុខ​អគារ​បេះដូង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
តាម​ប្រភព​​​ថា មុន​ពេល​កើតហេតុ​គេ​ ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​​ បាន​ស្រែក​ឡូឡា​និង​ទាញ​ទ្វារ ផ្ទះ​ប៉ើង​ខ្ចាត់ខ្ចាយ​ រួច​យក​សាំង​ដែល​លក់​នៅ​ក្នុងផ្ទះ​យក​មក​ចាក់​ពេញ​មុខ​ផ្ទះ​បំរុង​នឹង​ដុត តែភ្លាម​ៗ​នោះ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ ចុះ​មក​ដល់ទី​តាំង​ខាងលើ​ ដើម្បី​អន្តរាគមន៍​ទើប​បុរស​ខាងលើ​នោះ​មិន​ហ៊ាន​ដុត​ទេ ។
បើ​តាម​សំដី​​​បុរស​ជា​កូនពៅ ​មានឈ្មោះ អ៊ុ​ន សុខ​ខេ​ង អាយុ​២៩​ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ បាន​រៀបរាប់​អោយ​ដឹង​ថា តាំងពី​ម្តាយបង្កើត​ខ្លួន​ស្លាប់​ចោលរយៈ​ពេល​ជាង​៣​ខែ ឪពុក​គាត់​បាន​យកប្រពន្ធ​ក្រោយមក​រស់នៅ​ជាមួយ ​ហើយ​ប្រពន្ធ​ក្រោយ​គាត់​នោះ​មិន​បាន​ជួយ​រកស៊ី​អី​នោះ​ទេ​គិត​តែ​ចាក់​ឆ្នោត​នឹង​លួច​តេ​ទូរស័ព្ទ​ដៃ​ទៅ​ប្តី​ចាស់​គាត់​ទៀត ទើប​គាត់​ខឹង​ក៏​ចាក់​សាំង​គំរាម​ឪពុក​ ដើម្បី​ឱ្យ​​គាត់​លក់​ផ្ទះ​ ដើម្បី​ចែក​ព្រ​ទ្យ​សម្បត្តិ​គ្នា​តែ​ម្តង ហើយ​ឪពុក​គាត់​មិន​ចង់​លក់​ ដោយសារ​តែ​ប្រពន្ធចុង​គាត់​នៅ​ជា​មួយ​ ហើយ​យក​កូន២-៣​នាក់​របស់​ប្រពន្ធ​ក្រោយ​នេះ ​មក​នៅ​ជាមួយ​ទៀត​។
​បើតាមបុរស​ជា​ឪពុក​បាន​ស្រែក​ពីលើ​ផ្ទះ​នៅ​ជាន់​ទី​មួយ​ឲ្យ​ដឹង​ថា ពី​មុន​មក ​កូនប្រុស​និង​ប្រពន្ធ​ក្រោយ​នេះ​ត្រូវ​គ្នា​ទេ ហើយ​កូនប្រុស​គាត់​ ហៅ​ម្តាយ​ក្រោយ​សុទ្ធតែ​ម៉ែ​ទៀត​ផង តែ​ដឹងមិន​ថា​មានរឿង​អី ​បានជា​ថ្ងៃ នេះ​ កូនប្រុស​គាត់​ផឹកស្រា​ស្រវឹង​ ហើយ​រករឿង​ប្រពន្ធ​របស់​គាត់ ដោយ​ចោទប្រកាន់​ថា ​ប្រពន្ធ​គាត់​ចាក់​ឆ្នោត​និង​ទូរស័ព្ទ​ទៅ​ប្តី​ដើម​របស់​គេ​ទៅ​វិញ ទាំង​ប្តី​ដើម​របស់​គេ​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ​នោះ។ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ប្រាប់​ថា​ ចាំ​ថ្ងៃស្អែក​ចាំ​ទៅ​ស​ម្រ​ប់​សម្រួល​គ្នា​ជា​បន្ត​ទៀត​នៅ​ប៉ុស្តិ៍​នគរ​បាល​ស្រះ​ចក៕