ក្រោយប្រើប្រាស់ជីវិតគូរួមគ្នាជាង១១ឆ្នាំ ទីបំផុត Tui និងភរិយាសម្រេចចិត្តលែងលះគ្នា!

ថៃ៖ តារាសម្តែងប្រុសជើងចាស់លោក Tui Thiraphat ដែលប្រិយមិត្តប្រាកដជាបានស្គាល់លោកច្បាស់ ព្រោះតារាប្រុសរូបនេះ បានសម្តែងនៅក្នុងរឿងភាគល្បីៗជាច្រើន របស់ស្ថានីយទូរទស្សន៍លំដាប់ៗនៅក្នុងប្រទេសថៃ។ ទោះបីជាចូលប្រលូកនៅក្នុងវិស័យសិល្បៈជាង២០ឆ្នាំ ឯរូបលោកផ្ទាល់វ័យក៏កាន់តែជ្រេក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោកមិនធ្លាក់ចុះសោះ ហើយថែមទាំងគ្រងតំណែងតួឯករហូតមកដល់សព្វថ្ងៃទៀតផង។ ដោយឡែក ជីវិតនៅលើវិថីសិល្បៈរបស់តារាប្រុសវ័យ៤៦ឆ្នាំរូបនេះ ហាក់ដូចជាទទួលបានភាពជោគជ័យខ្លាំង ប៉ុន្តែបើក្រឡេកមកមើលជីវិតគ្រួសាររបស់លោកវិញ បែរជាបញ្ហារកាំរកូស រហូតឈានដល់ការលែងលះគ្នាជាមួយភរិយា ក្រោយប្រើប្រាស់ជីវិតគូមកជាង១១ឆ្នាំ ហើយថែមទាំងមានកូនប្រុសអាយុ៨ឆ្នាំម្នាក់ ជាចំណងអាពាហ៍ពិពាហ៍ទៀតផង។ ជាក់ស្តែង ក្រោយលេចឮព័ត៌មានលែងលះគ្នារបស់លោកភា្លម ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសថៃ បានព្យាយាមទាក់ទងដើម្បីឲ្យលោកធ្វើការបកស្រាយឲ្យបានច្បាស់លាស់ចំពោះរឿងនេះ ប៉ុន្តែលោក Tui បានឆ្លើយតបវិញថា​ «លោកមិនចង់និយាយពីរឿងទាំងនេះទេ» ។ ដោយមិនអស់ចិត្ត ក្រុមអ្នកសារព័ត៌មានក៏បានទាក់ទងទៅអ្នកគ្រប់គ្រងរបស់លោក Tui ដើម្បីសាកសួរបន្ថែម ហើយពួកគេបានឆ្លើយមកវិញថា៖យ៉ាងណាមិញ ក្រោយពីទទួលជ្រាបកាន់តែច្បាស់ពីរឿងនេះ អ្នកគាំទ្រជាច្រើនមានការសោកស្តាយ ព្រោះកន្លងមកពួកគេជាគ្រួសារមួយដែលមានភាពកក់ក្តៅខ្លាំង និងជាគំរូសម្រាប់គ្រួសារដទៃ។ ប៉ុន្តែជឿជាក់ថា ពួកគេប្រាកដជាមានបញ្ហាអ្វីមួយដែលមិនអាចដោះស្រាយបាន ទើបសម្រេចចិត្តធ្វើរឿងបែបនេះ៕ទស្សនារូបភាពខាងក្រោម៖
លោកTui Thiraphat
លោកTui Thiraphat
លោកTui Thiraphat និងភរិយា
លោកTui Thiraphat និងភរិយា
លោកTui Thiraphat, ភរិយា និងកូនប្រុស
លោកTui Thiraphat, ភរិយា និងកូនប្រុស