អាណិតណាស់! ទុក្ខជាន់ទុក្ខ លែងលះមិនបានប៉ុន្មានផង គីម ចាន់ឌី ត្រូវចូលបន្ទប់វះកាត់បន្ទាន់ទៀត!

កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងយ៉ាងច្បាស់រួចមកហើយ អំពីរឿងរ៉ាវស្នេហាប្រេះឆារបស់តារាសម្ដែងស្រី នាង Goo Hye Sun ស្គាល់ថា គីម ចាន់ឌី និងតារាប្រុស Ahn Jae Hyun ឈានដល់ការលែងលះ រួចមកហើយ។យ៉ាងណាមិញ ការបែកបាក់មួយនេះ បានធ្វើឲ្យតារាស្រី​ គីម ចាន់ឌី សល់តែភាពឈឺចាប់រីងរ៉ៃតែម្នាក់ឯង ហើយក៏បានធ្វើឲ្យហ្វេនៗរាល់គ្នា មានការព្រួយបារម្ភទៅលើរូបនាងយ៉ាងខ្លាំងផងដែរ។ក្រៅពីនេះ បញ្ហាមិនទាន់ដាច់ស្រួលបួលផង ស្រាប់តែ គីម ចាន់ឌី ត្រូវជួបរឿងដ៏អកុសល មួយបន្ថែមទៀត។ បើយោងតាមគណនីអ៊ីនស្ដាក្រាមផ្ទាល់ របស់តារាស្រីអភ័ព្ទស្នេហ៍រូបនេះ បានបង្ហោះរូបភាពមួយសន្លឹកក្នុងទឹកមុខស្រងូតស្រងាត់បញ្ជាក់ថា នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយត្រូវលុបចោលនូវការងារសិល្បៈក្នុងកម្មវិធី «Seoul International Short Film» លើកទី១១ ទៀតផង។​ក្នុងនោះដែរ នាងបានបន្ថែមទៀតថា៖ ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្ររបស់ គីម ចាន់ឌី ទាំងអស់បានបញ្ចេញអារម្មណ៍អាណិតអាសូរ ចំពោះនាងគ្រប់គ្នា ដែលត្រូវជួបទុក្ខផ្ទួនៗបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
នាង Goo Hye Sunស្គាល់ថាគីម ចាន់ឌី
គីម ចាន់ឌី និងអតីតស្វាមី
គីម ចាន់ឌី សម្រាកព្យាបាលនៅមន្ទីរពេទ្យ
សារដែល គីម ចាន់ឌី បានបង្ហោះក្នុងអ៊ីនស្ដាក្រាម