ញាក់សាច់! កាក់កបខ្លាំងត្រឹមតែរយៈពេល ៣ខែសោះ ម៉ូលីកា ប្ដូររថយន្តទំនើប រាប់ម៉ឺនដុល្លារ...

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រោយពីអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock កញ្ញា ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈ ដោយងាកទៅចាប់យកជំនួញរកស៊ីវិញ ឃើញថាទទួលបានគាំទ្រ និងជោគជ័យជាខ្លាំង។
ម៉ូលីកា
យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ បើតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាចម្រៀងស្រីរូបនេះ  ក៏បានបង្ហាញពីរថយន្តថ្មី Lexus RX450h របស់នាង ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលចំពោះនាងមិនស្ទើរនោះទេ។
ម៉ូលីកា
ដោយឡែក ថ្មីនេះវិញ អ្វីដែលរឹតតែចាប់អារម្មណ៍ទៀតនោះ អតីតតារាចម្រៀងស្រី កញ្ញា ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Rang Rover ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន លាន់មាត់សរសើរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។ ទាំងនេះស្ដែងឲ្យឃើញថា អតីតតារាចម្រៀងស្រីរូបនេះ មានភាពកាក់កបខ្លាំងជាមួយនឹងការលក់ផលិតផល Online ដោយទទួលបានជោគជ័យ មិនចាញ់អាជីពជាតារាចម្រៀងនោះទេ៕ 
ម៉ូលីកា និងរថយន្ត
ម៉ូលីកា និងរថយន្ត
ម៉ូលីកា និងរថយន្ត
ម៉ូលីកា និងរថយន្ត