ប្លែកភ្នែក! ខានឃើញ Cara តែងខ្លួនឃ្យូតៗបែបនេះយូរហើយ តាំងពីនាងមានសង្សារស្រីមក!

អង់គ្លេស៖ ប្រសិនបើប្រិយមិត្តជាអ្នកតាមដានតារាសម្តែង និងតារាម៉ូដែលនាង Cara Delevingne ប្រាកដជាបានដឹងរួចមកហើយថា ពេលនេះនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាស្រី Ashley Benson​។ ទោះបីជា ស្នេហារវាងភេទដូចគ្នារបស់ពួកគេទាំងពីរ តែងតែទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួនតូចក៏ពិតមែន ប៉ុន្តែពួកគេនៅតែបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត រហូតដល់អ្នករិះគន់ស្ងាត់មាត់លែងនិយាយអ្វីមិនល្អ ពីពួកគេតទៅទៀត។ យ៉ាងណាមិញ ចាប់តាំងពីបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈមក គេសង្កេតឃើញថា ការតែងខ្លួនរបស់ Cara ចាប់ផ្តើមខុសប្លែកពីមុន ដោយនាងចូលចិត្តស្លៀកពាក់បែបមនុស្សប្រុស មិនសូវឃើញស្លៀកសំពត់ខ្លី ឬអាវរឹបរាងដូចមុននោះទេ លុះត្រាតែពេលចូលរួមក្នុងកម្មវិធីផ្លូវការទើបនាងតែងខ្លួនរៀបរយជាលក្ខណៈមនុស្សស្រី។ ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញ Cara បង្ហាញខ្លួនសាជាថ្មីជាមួយស្ទាយ៍តែងខ្លួនបែបឃ្យូតៗ ពេលដែលនាងចូលរួមក្នុងកម្មវិធីសម្ពោធរឿង Carnival Row នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ។ Cara បានស្លៀកពាក់យ៉ាងសាមញ្ញៗ អាវយឺតពណ៌ប្រផេះ ជាមួយខោខ្លីពណ៌ខ្មៅ និងស្ទាយ៍សក់បួងលើកទៅលើ ឃើញទម្រង់មុខដ៏ស៊ិចស៊ីរបស់នាងយ៉ាងច្បាស់។ ជាពិសេស ដំណើររបស់នាង គួបផ្សំនឹងទឹកមុខពិតជាមានភាពទាក់ទាញខ្លាំង ដូចដើរបង្ហាញម៉ូតលើឆាក។ ក្រោយពីឃើញបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយពួកគេថែមទាំងចង់ទទួចសុំឲ្យនាងតែងខ្លួនបែបនេះ ឲ្យបានញឹកញាប់ទៀតផង៕​ចង៉ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Cara Delevingne
Cara Delevingne
Cara Delevingne និងមិត្តស្រី
Cara Delevingne និងមិត្តស្រី
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង
Cara Delevingne ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ភោធរឿង