មោទកភាពជាតិខ្មែរ! កូនខ្មែរចំនួន២៨រូប មកដល់កម្ពុជាវិញហើយ ជាមួយមេដាយលំដាប់ពិភពលោក និងមេដាយមាសក្នុងការប្រលង «គណិតវិទ្យារហ័ស» លំដាប់ពិភពលោក!

  • សៅរ៍ ៣១ សីហា, ២០១៩ ១២:០៣
តៃប៉ិ៖ កុមារជើងខ្លាំងតំណាងកុមារកម្ពុជារបស់ អាយ.អេ.អឹម.អេ ទាំង ២៨ រូប បានត្រលប់មកពីកោះតៃវ៉ាន់វិញហើយកាលពីយប់ថ្ងៃទី២៩ ខែសីហា ជាមួយនឹងជ័យលាភីជាពានលំដាប់ពិភពលោកសរុបចំនួន ១០ និងមេដាយមាសចំនួន ២០ ក្នុងការប្រកួត «គណិតវិទ្យារហ័ស» លំដាប់ពិភពលោកនៅកោះតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ ។
លោកឯក សុថាវ័ន្តអគ្គនាយកអាយ.អេ.អឹម.អេ កម្ពុជា
ការមកដល់រប់កូនខ្មែរទាំង ២៨ រូប
ការមកដល់រប់កូនខ្មែរទាំង ២៨ រូប
កម្មវិធីប្រលងលំដាប់ពិភពលោកនេះ រៀបចំដោយ I.A.M.A International ដែលមានបេក្ខជនសរុបចំនួនជិត ១,០០០ នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោកដូចជា កម្ពុជា ជប៉ុន ចិន តៃវ៉ាន់ កូរ៉េខាងត្បូង ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា ឥណ្ឌា និងហុងកុងជាដើម។លោក ឯក សុថាវ័ន្ត អគ្គនាយក អាយ.អេ.អឹម.អេ កម្ពុជា បានថ្លែងថា៖លោកបន្តថា កូនខ្មែរមានសមត្ថភាពខ្លាំង មិនចាញ់បណ្តាប្រទេសនានានៅលើពិភពលោកឡើយ ហើយលទ្ធផលនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលអាចសម្គាល់បានថា វិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើនជាលំដាប់។
សិស្សចូលរួមប្រកួត«គណិតវិទ្យារហ័ស»
សូមជម្រាបថា លក្ខណ្ឌដើម្បីចូលរួមប្រកួត «គណិតវិទ្យារហ័ស» លំដាប់ពិភពលោកនៅកោះតៃវ៉ាន់នេះ សិស្សម្នាក់ៗត្រូវឆ្លងកាត់វគ្គជម្រុះនៅតាមសាលារៀងៗខ្លួន បន្ទាប់មកត្រូវឆ្លងវគ្គប្រកួតជម្រុះថ្នាក់ជាតិជាមួយនឹងសិស្សសាលាឯកជនដទៃទៀត ដែលមានបេក្ខជនសរុបចំនួន ៥០០ នាក់ រៀបចំដោយ I.A.M.A Cambodia កាលពីចុងខែមិថុនាថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អាយ.អេ.អឹម.អេ កម្ពុជា បានដាក់បញ្ចូលកម្មវិធីសិក្សា «គណិតវិទ្យារហ័ស» នៅតាមសាលាឯកជននានាចំនួន ១០៨ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ការប្រលង «គណិតវិទ្យារហ័ស» លំដាប់ពិភពលោក
ការប្រលង «គណិតវិទ្យារហ័ស» លំដាប់ពិភពលោក
ការប្រលង «គណិតវិទ្យារហ័ស» លំដាប់ពិភពលោក
សិស្សខ្មែរនៅតៃប៉ិ
សិស្សខ្មែរនៅតៃប៉ិ