ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត!

ប៉ាម៉ាក់​សម័យ​ថ្មី ពិតជា​យក​ចិត្ត​ទុកដាក់​នឹង​សុខភាព និង​សកម្មភាព​របស់​កូនៗ​ណាស់ចាប់តាំង​ពី​ដឹង​ថា មាន​កូន​នៅ​ថ្ងៃ​ដំបូង​ម្ល៉េះ។ ពេល​កូន​កើត​មក​ហើយចិញ្ចឹម​ថែទាំ​កូនឲ្យ​ញ៉ាំ​សុទ្ធតែ​អាហារ​សម្បូរ​ជីវជាតិ ហើយ​បញ្ចូន​ទៅ​រៀនសុទ្ធតែ​សាលា​ល្អៗ ព្រោះ​ចង់​ឲ្យ​កូនៗចេះដឹង និង​ឆ្លាតវៃ​ជាងគេ។ ចុះបើ​ទៅ​រៀន កូនៗ​តូច មាន Homework ច្រើន តើវា​ប៉ះពាល់​ដល់​សុខភាព​ទេ?តាមរយៈ​ការសិក្សា​មួយចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ Journal of Family Therapy របស់​អាមេរិកនៅ​ឆ្នាំ​២០១៥ បញ្ជាក់​ថា ពិត​ជាមាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ Homework លើស ១០​ នាទី/យប់ ពេល​រៀន​នៅ​ថ្នាក់​ទី១។ការសិក្សានេះបាន​ធ្វើឡើង​លើ​ប៉ាម៉ាក់ជាង ១.១០០​ នាក់ នៅ​កោះ Rhode របស់​អាមេរិក ដោយ​មាន​កូនៗចូល​រៀន​តាម​សាលា​បឋម។ អ្នកស្រាវជ្រាវរកឃើញ​ថា កុមារ​រៀន​ថ្នាក់​ទី១ ធ្វើ Homework ២៨​ នាទី/យប់ និង​កុមារ​រៀនថ្នាក់​ទី២ ធ្វើ Homework ២៩​នាទី/យប់។អ្នកស្រាវជ្រាវបញ្ជាក់​ថា ការ​ធ្វើ Homework ច្រើន​ដូច្នេះ ប៉ះពាល់​ដល់​ឥរិយាបថ ទំនុកចិត្ត ជំនាញ​សង្គម និង​គុណភាព​ជីវិត​របស់​កុមារ។ ជាងនេះ​ទៅទៀត វាបង្ក​បញ្ហា​ស្មុគស្មាញ​ដល់​ប៉ាម៉ាក់​ទៀត ដោយ​នៅពេល​ចំណេះដឹង​របស់​ប៉ាម៉ាក់មាន​កម្រិត ប៉ាម៉ាក់​ពុំមាន​ទំនុកចិត្តជជែក​ជាមួយ​សាលា​អំពី Homework របស់​កុមារ​នោះទេ។ក៏មាន​ការ​ចេញផ្សាយ​មួយលើ​កាសែត Washington Post បញ្ជាក់​ថា ប៉ាម៉ាក់​មួយ​ចំនួនបាន​ណែនាំ​ឲ្យ​កុមារ​តូចៗមិន​ឲ្យ​ធ្វើ Homework ដោយ​ឲ្យ​កូនៗ​របស់​ពួកគេធ្វើ​អ្វី​ដែល​ពួកគេ​ចង់ធ្វើ ក្រោយ​ម៉ោង​រៀនដូចជា លេង​នៅ​ខាងក្រៅ ឬ​ហាត់ប្រាណ​ជាដើម។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet