យី​ណ៎​…​ចង់​យក​ម៉ូតូ​គេទៅក៏​ស្រួល​​ម្ល៉េះ

  • សៅរ៍ ៣១ សីហា, ២០១៩ ១៣:០២
ខេត្តកោះកុង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ​ធ្វើការ​ឃាត់ខ្លួន កាលពី​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​៣០ សីហា ខណៈ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សិស្ស​ម្នាក់ ចតទុក​ទៅ​រក​ក្តាម។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ ​មានឈ្មោះ ឈឿ​ន សុ​ណា ហៅ​ផ​ន ​អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ឈូក ខេត្តកំពត ។ រីឯ​ម្ចាស់ម៉ូតូ​​ឈ្មោះ គឹ​ម ស៊ូ ភេទប្រុស អាយុ​១៧ឆ្នាំ ជាសិស្ស មាន​ទីលំនៅ​ភូមិ​១ ឃុំ​ស្មាច​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។បើតាមជន​រង​គ្រោះ​​​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ រូបគេ​បាន​ជិះ​ម៉ូតូ​១គ្រឿង ម៉ាក ZOOMER X ព​ណ៍​លឿង.ស ពាក់​ស្លាក​លេខកោះកុង 1B9-043 ទៅ​ឈប់​នៅ​ចំណុច​មាត់​ព្រែក​ ទល់​មុខ​ស្រែ​បង្គា ស្ថិត​នៅ​ភូមិ​ស្មាច់​មាន​ជ័យ ហើយ​បាន​ចុះ​ព្រែក​ដាក់​លប​ដើម្បី​យក​ក្តាម ដោយ​មិន​បាន​ដក​សោរ​ចេញពី​ម៉ូតូ​ទេ ស្រាប់​តែ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ដើរ​ក្រ​វ៉ែ​ល​ក្បែ​នោះ ខ្លួន​មិន​ចាប់អារម្មណ៍ និង ចេះ​តែ​ដើរ​ដាក់​លប​ធម្មតាទៅ ។បន្តិច​ក្រោយមក​ស្រាប់តែ​ឭុ​សម្លេង​ម៉ូតូ​បើក​ចេញ ខ្លួន​ក៏​ងាក​ទៅ​ឃើញ​បុរស់​នោះ​ជិះ​ម៉ូតូ​របស់​ខ្លួន​ទើប​ដឹង​ថា​គេ​ជា​ចោរ ឃើញ​ដូច្នោះ​ខ្លួន​បាន​ស្រែក​ឈប់​តែ​គេ​មិន​ឈប់​ទេ ទើប​ខ្លួនរ​ត់ទៅ​រាយ​ការ​ណ៏​ប្រាប់​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ​ស្មាច់​មាន​ជ័យឱ្យជួយ​អន្តរាគមន៍ លុះ​ពេល​នោះ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ សហការ​​ជា​មួយ​កម្លាំង​ស្រុក ស្ទាក់​ចាប់​បាន​មុខសញ្ញា​នៅ​ផ្លូវបំបែក​ថ្ម​បាំង រួម​ទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក ZOOMER X នោះ​មក​វិញ​ផង​ដែរ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕