ម៉ារីម៉ា និងកូនស្រីស្រស់ស្អាតដូចគ្នាបេះដាក់ ពេលពាក់ម៉ូតរ៉ូបតែមួយបែបនេះ!

ហ្វីលីពីន៖ អ្នកដែលនិយមតាមដានទស្សនាខ្សែភាគយន្តភាគហ្វីលីពីន ប្រាកដជាបានស្គាល់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ Marian Rivera ឬហៅក្រៅថា ម៉ារីម៉ា ជាក់ជាមិនខាន ថានាងមានរូបសម្រស់ស្រស់ស្អាតកម្រិតណា​​។លើសពីនេះ នាងបានធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់នោះទេ ពីជីវិតដ៏ជោគជ័យ មិនថា​ការប្រកបការងារ និងជីវិតគ្រួសារមួយពោរពេញដោយសុភង្គលគួរឲ្យច្រណែន ជាមួយស្វាមីនិងកូនៗទាំងពីរនាក់ផងដែរ។ក្នុងនោះដែរ ​បន្ទាប់ពីសម្រាលកូនទី២ មិនបានប៉ុន្មានផង តារាសម្ដែងស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្ផស្សដ៏ស្រស់ស្អាតលេចធ្លោ ដែលសឹងតែមិនស័ក្តិសមនឹងឈ្មោះថា ជាអ្នកម្ដាយគេទាល់តែសោះ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ខណៈពេលដែល ម៉ារីម៉ា បង្ហោះរូបភាពមួយសន្លឹក ជាមួយកូនស្រី ក្នុងឈុតរ៉ូបពណ៌ខ្មៅ ដែលមានម៉ូតដូចគ្នា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលថា ម្ដាយកូនពីរនាក់នេះ ពិតជាមានមុខមាត់ស្រស់ស្អាត អមដោយស្នាមញញឹមស្រស់ថ្លា ដូចគ្នាបេះដាក់តែម្ដង។ជាពិសេស មានមហាជនជាច្រើន បានបញ្ចេញមតិសរសើរពីរូបរាងនិងទម្រង់មុខ ដ៏ស្រស់ប្រិមប្រិយរបស់កូនស្រីនាង ព្រមទាំងជឿជាក់ថា ក្មេងស្រីតូចរូបនេះ នឹងដើរតាមគន្លងសិល្បៈរបស់ឪពុកម្ដាយ ជាក់ជាមិនខាន៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ម៉ារីម៉ា
ក្រុមគ្រួសាររបស់ ម៉ារីម៉ា
ម៉ារីម៉ា និងកូនស្រី
កូនស្រីរបស់ ម៉ារីម៉ា
កូនស្រីរបស់ ម៉ារីម
ម៉ារីម៉ា និងកូនស្រីក្នុងឈុតរ៉ូបដូចគ្នា