ពិតជាប្រពៃណាស់! ទឹកចិត្តអ្នកស្រលាញ់សិល្បៈ ខេម ឃើញប្អូនៗដើររាំពេលយប់តាមហាង ក៏សម្រេចចិត្តយកចូលក្រុមរបស់ខ្លូនតែម្ដង!

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម បានបង្ហោះរូបភាពមួយសន្លឹក ពីក្មេងប្រុស២នាក់ ជាមួយនឹងសារខ្លីដ៏មានអត្ថន័យ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលោក។នៅក្នុងនោះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានសរសេររៀបរាប់ថា៖យ៉ាងណាមិញ ក្រោយបានឃើញបែបនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន សរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកផងដែរ។គួរឲ្យដឹងផងដែរថា ក្នុងពេលដ៏ខ្លីខាងមុខនេះ តារាចម្រៀងប្រុស លោក ខេម នឹងចេញទៅសម្ដែងនៅឯក្រៅប្រទេស ជាមួយនឹងសិល្បករ-សិល្បការិនី ជាច្រើនរូបទៀត ដែលនឹងធានាថា ប្រាកដជាកក្រើកឆាកតន្រ្តីជាក់ជាមិនខាន៕ទស្សនារូបភាពទាំងអស់គ្នាណា៖
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ក្មេងប្រុសទាំងពីរដែលលោកទទួលចូលក្រុម
សំណេររបស់ខេម