អស់ស្ទះ! Hawasa លេងសុទ្ធតែស្លៀកខោបែបនេះឡើងយន្តហោះ ហ្វេនសម្លឹងមើលស្ទើរលៀនភ្នែក!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះអ្នកណាមិនស្គាល់ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Hwasa សមាជិកក្រុម MAMAMOO ល្បីខាងស៊ិចស៊ីចូលចិត្តតែងខ្លួនដូចតារាបែកខាងអ៊ឺរ៉ុប​ ដែលជារឿយៗនាងតែងតែលេចមុខនៅលើព័ត៌មាន និងតែងតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងការស្លៀកពាក់តុបតែងខ្លួនរបស់នាង។ជាក់ស្តែង ក៏ដូចជាកាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះផងដែរ តារាស្រីរូបនេះជាមួយនឹងមិត្តរួមក្រុម MAMAMOO ទាំងអស់បានបង្ហញខ្លួន នៅឯព្រលានយន្តហោះ Incheon ដើម្បីធ្វើដំណើរហោះឆ្ពោះទៅកាន់ ប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះដែរ គេចាប់អារម្មណ៍ឃើញថា តារាស្រីសម្បុរស្រអែម Hwasa ក៏បានដុតកម្តៅភ្នែកប្រិយមិត្តទស្សនិកជនជាថ្មី ជាមួយនឹងស្ទាយ៍ស្លៀកខោប្លែកចម្លែកខុសគេ មានតែមួយគ្មានពីរ ពោលគឺកូនពៅប្រចាំក្រុម Mamamoo រូបនេះ បានស្លៀកខោខូវប៊យធំរលុង អត់បិទឡេវចំហរូតខោ បង្ហាញខោរឹបរាងពណ៌ខ្មៅខាងក្នុងម៉ាក Alexanderwang តម្លៃ ២២០ដុល្លារ យ៉ាងឡូយគួរឲ្យទាក់ទាញភ្នែក។តួយ៉ាង បើទោះបីជាការស្លៀកបំពាក់បែបនេះរបស់ Hwasa ទទួលបានការប្រតិកម្មជាច្រើនផ្សេងៗគ្នា ពីបណ្តាអ្នកនិយមលេងអ៊ីនធឺណែតយ៉ាងណាក្តី ប៉ុន្តែក្នុងនោះផងដែរ នាងក៏ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅលើគំនិតច្នៃប្រឌិតរបស់នាងផងដែរ។ ក្នុងនោះ នាងក៏មិនបានស្លៀកបញ្ចេញខោក្នុងស៊ិចស៊ីហួសហេតុអ្វីដែរ​។ ពោលគឺ វាត្រឹមតែជាខោរឹបរាងជាទូទៅតែប៉ុណ្ណោះ៕
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa ស្លៀកខោម៉ូតប្លែកឡើងយន្តហោះ
Hawasa សមាជិកក្រុម MAMAMOO
Hawasa សមាជិកក្រុម MAMAMOO