សួរ​មានអី​ហូប​អត់ រួច​ក៏​ហុច​លុយ​ឱ្យ​ស្រាប់តែ​ប្រាវ​ផ្អើលឈុលបែកក្បាល​ដេកពេទ្យ

  • សៅរ៍ ៣១ សីហា, ២០១៩ ១៤:៥៦
ខេត្តកណ្តាល ​៖​ អំពើរ​ហិង្សា​មួយ​បាន​កើតឡើង ដោ​សារ​ឥទ្ធិពល​សុ​រ៉ា ធ្វើ​អោយ​បុរស​ពី​នាក់​វាយ​គ្នា អ្នក​របួស​ដេកពេទ្យ អ្នក​បង្ក​ដេក​គុក​ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល។
ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ មាន​របួស​ក្បាល ០៣​កន្លែង ។ ជនបង្ក​ឈ្មោះ ចំរើន ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ ។សាក្សី​បាន​ប្រាប់​អោយ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កេី​ត​ហេតុ​ខាង​លេី​ជនបង្កកំពុង​អង្គុយ​នៅ​លើ​ត្រើង​ចិញ្ចឹម​ត្រី​ឆ្តោរបស់​ខ្លួន ពេល​នោះ​ជន​រង​គ្រោះបានអុំទូក​មក​ពី​ទិស​ខាងជើង​មក​ដល់​ត្រើង​ចិញ្ចឹម​ត្រី​ឆ្តោ​របស់ជនបង្កក៏​ឡើង​ទៅ​អង្គុយ​នៅ​លើ​ត្រើង រួច​ហើយ​ជនរងគ្រោះបាន​សួរ​ទៅ​ជនបង្កថា ​៖ «ទ្រា​មានអី​ហូប​អត់?» ។
ពេល​នោះ​ឈ្មោះ ​ចំ​រី​ន ធឿ​ន ​ដែលជាជនបង្កឆ្លេី​យ​ថា​«អត់​មានអី​ហូប​ទេ»រួចក៏​បាន​ឲ្យ​លុយ​ចំនួន​៣០០០០​រៀលទៅ​ឈ្មោះ ម៉េ​ង ធា ដើម្បី​ទិញ​ស្រា​បៀរយក​មក​ផឹក ស្រាប់តែ​ពេល​នោះ​អ្នក​ទាំង​ពីរបាន​ទាក់​សំដី​គ្នា ហើយ​ឈ្មោះ​ ម៉េ​ង ធា បាន​ស្ទុះ​ទៅ​វាយ​ឈ្មោះ​ ចំរើន ធឿ​ន ពេល​នោះ​ឈ្មោះ ​ចំ​រេី​ន ធឿ​ន ក៏​ទាញ​បាន​កៅអីអង្គុយ​ធ្វើ​អំពី​ឈើ​វាយ​ចំ​ក្បាល​ឈ្មោះ​ ម៉េ​ង ធា បណ្តាល​អោយ​មាន​ស្នាម​របួល​ចំ​ក្បាល​ចំនួន​០៣​កន្លែង​។ក្រោយ​ទទួល​បាន​ព័​ត៍​មាន​ខាង​លេី​នេះ​ភ្លាមសម្ថ​ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ប្រាសាទចុះ​ដល់​កន្លែង​កើ​ត​ហេតុ បាន​ឃាត់ខ្លួន​ជនបង្ក​ឈ្មោះ​ ចំរើន ធឿ​ន ទៅ​កាន់​ប៉ុស្តិ៍​ដេី​ម្បី​ធ្វើ​ការ​សាកសួរ និង​ចាត់ការ​តាម​នី​តី​វិធី​។ ចំណែក​ឈ្មោះ​ ម៉េ​ង ធា ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​របួល​នៅ​ឯ​មណ្ឌល​សុខភាព​ ៕