ចាប់ខ្លួនជនជាតិឥណ្ឌាពីរនាក់ ព្រោះតែបានសម្លាប់ប្តីប្រពន្ធចំណាស់មួយគូ ក្រោយពួកគេគ្មានប្រាក់បង់ថ្លៃជួលផ្ទះ

  • សៅរ៍ ៣១ សីហា, ២០១៩ ១៥:២៧
ម៉ាឡេស៊ី៖ ជនជាតិឥណ្ឌាពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយពួកគេបានសម្លាប់ប្តីប្រពន្ធចំណាស់មួយគូ រួចក៏យកសាកសពទៅប្លុងចោល។យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះប្តីប្រពន្ធចំណាស់មួយគូ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ពោលគឺ ត្រូវបានជនជាតិឥណ្ឌាពីរនាក់ បានសម្លាប់ និងបំបែកសាកសព ដាក់ក្នុងវ៉ាលីស រួចក៏យកទៅប្លុងចោលនៅកន្លែងខុសៗគ្នា។ជនរងគ្រោះឈ្មោះ Tan Siew Mee អាយុ ៥២ឆ្នាំ និងប្តីឈ្មោះ Lim Ah Kee អាយុ ៧៩ឆ្នាំ ត្រូវជាម្ចាស់ផ្ទះជួលឱ្យពួកឥណ្ឌាពីរនាក់នោះ។កាលពីថ្ងៃចន្ទកន្លងទៅនេះ សាកសពអ្នកស្រី Tan ត្រូវបានប្រទះឃើញនៅក្នុងវ៉ាលីសមួយ ដោយអ្នកស្រីបានគេចាក់ចំនួន ១៣កាំបិតចំទ្រូងនិងពោះវៀន ហើយសាកសពត្រូវបានគេកាត់ជាបំណែកៗរួចក៏ដាក់ក្នុងវ៉ាលីសយកទៅប្លុងចោល។ក្រោយមក​ នៅថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ សាកសពលោក Lim ត្រូវបានគេប្រទះឃើញនៅក្នុងវ៉ាលីសពណ៌ស្វាយមួយ នៅក្បែរចំណតឡានក្រុង Alam Megah LRT station ក្នុងប្រទេសម៉ាឡេស៊ី។ឆ្លងកាត់ការស៊ើបអង្កេត នៅទីបំផុតសមត្ថកិច្ចក៏បានវែកមុខរកឃើញជនដៃដល់ ដែលបានសម្លាប់ប្តីប្រពន្ធចំណាស់មួយគូនេះ ពោលគឺជាជនជាតិឥណ្ឌាពីរនាក់ដែលបានជួលផ្ទះរបស់ពួកគេ។ឆ្លងកាត់ការសួរចម្លើយ នៅទីបំផុតជនបង្កជាជនជាតិឥណ្ឌានេះក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីប្រពន្ធមួយគូនេះពិតមែន ដោយព្រោះតែពួកគេគ្មានប្រាក់បង់ថ្លៃជួលផ្ទះ រួចក៏មានជម្លោះជាមួយម្ចាស់ផ្ទះជាហូរហែ ទើបបែកគំនិត សម្លាប់ម្ចាស់ផ្ទះចោលយកតែម្តង។ពេលនេះសមត្ថកិច្ចបានចាប់ខ្លួនពួកឥណ្ឌាពីរនាក់នេះយកទៅដាក់ទោសតាមផ្លូវច្បាប់៕
ជនបង្ក
ជនបង្ក
ជនរងគ្រោះ
សាកសពជនរងគ្រោះ
សាកសពជនរងគ្រោះ