កំពូលបុរសស្រលាញ់សត្វ! តារាចម្រៀង Charlie កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយលក់ផ្ទះ លក់ម៉ូតូ ដើម្បីយកលុយទៅចិញ្ចឹមសត្វប្លែកៗ! (មានវីដេអូ)

ថៃ៖ ថ្មីៗនេះតារាចម្រៀង និងតារាសម្តែងវ័យ ២៦ ឆ្នាំ លោក Charlie Trairat ឬមានឈ្មោះហៅក្រៅថា Nak កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែគេគឺជាមនុស្សម្នាក់ដែលចូលចិត្តចិញ្ចឹមសត្វ ដែលមិនគួរចិញ្ចឹមដូចជា កណ្តុរ ចីងចក់ តុកកែ ពស់ពិស បង្គួយ កន្លាត ព្រមទាំងសត្វប្រភេទផ្សេងៗទៀតដែលគេមិនដែលចិញ្ចឹម គឺលោកទទួលយកមកចិញ្ចឹមទាំងអស់ឱ្យតែបានជួប។
តារាចម្រៀងCharlie Trairat
តាមរយៈការផ្តល់បទសម្ភាសន៍នៅចំពោះមុខអ្នកកាសែតក្នុងស្រុកជាច្រើន តារាចម្រៀង លោក Charlie Trairat បាននិយាយបកស្រាយទាំងវោហារប្រកបដោយភាពកំប្លុកកំប្លែងថា ខ្លួនស្រលាញ់សត្វគ្រប់ប្រភេទ ដែលរស់នៅក្នុងផ្ទះជាមួយ ពួកវាគឺសុទ្ធតែជាមិត្តភក្តិលោកទាំងអស់។ ហើយពេលដែលសត្វទាំងនោះមានជំងឺ Charlie Trairat តែងតែព្យាបាលវាយ៉ាងយកចិត្តទុកដាក់បំផុត ហើយមានសត្វខ្លះទៀតលោកចិញ្ចឹមទាល់តែធំ ហើយព្រលែងឱ្យវារត់លេងពេញផ្ទះ ប្រៀបដូចជាគ្រួសារតែមួយអីចឹង។ពេលសួរថា ចុះគ្រួសារលោកមិនថាអ្វីទេ? Charlie Trairat ក៏បានឆ្លើយថា ពួកគាត់ស៊ាំនឹងរឿងទាំងនេះហើយ និងគាំទ្រជានិច្ចចំពោះអ្វីដែលលោកចូលចិត្ត ហើយការចិញ្ចឹមសត្វទាំងនេះគឺលោកបានធ្វើវាជាយូរណាស់មកហើយ តែទើបមកល្បីខ្លាំងត្រឹមឃ្លីបវីដេអូ ដែលលោកចិញ្ចឹមសត្វកណ្តុរ និងជីកចក់នេះតែម្តង។នេះគឺជារឿងមួយដែលធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើននាក់ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះតារាប្រុស Charlie Trairat ដែលជាមនុស្សស្រលាញ់សត្វខ្លាំងដល់ថ្នាក់នេះ សូម្បីតែសត្វល្អិត ឬសត្វចង្រៃនៅក្នុងផ្ទះ ក៏លោកចិញ្ចឹមបានយ៉ាងល្អដែរ។
តារាចម្រៀង Charlie Trairat ពេលផ្តល់បទសម្ភាស
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំង ជាងនេះទៅទៀតនោះគឺ Charlie Trairat សុខចិត្តលក់ម៉ូតូហើយឈានដល់លក់ផ្ទះរបស់ខ្លួនទៀត ដើម្បីយកលុយមកចិញ្ចឹមសត្វទាំងនោះឱ្យរីកធំធាត់។ជាពិសេស គឺតារាប្រុសវ័យក្មេងរូបនេះ បានប្រាប់ទៀតថា លោកនឹងមិនទទួលថតភាពយន្ត ឬឃោសនាអ្វីនោះឡើយ។ ព្រោះដើម្បីយកពេលទាំងនេះ មកចិញ្ចឹមសត្វនៅផ្ទះវិញ ព្រោះមានសត្វខ្លះត្រូវរង់ចាំ ៤-៥ ម៉ោង ចាំដាក់ចំណីឱ្យវាម្តង ប្រសិនបើលោកទៅថតភាពយន្ត ឬឃោសនាគឺច្បាស់ជាគ្មាននរណានៅចាំដាក់ចំណី​ឱ្យសត្វទាំងនេះនោះទេ។គួរឱ្យដឹងផងដែរថា តារាប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាដែលជាកំពូលបុរសស្រលាញ់សត្វជាងគេ ហើយមានការគិតប្លែកៗខុសពីគេ ចូលចិត្តប្រើជីវិតរស់នៅបែបសាមញ្ញៗធម្មតា ហើយសប្បាយៗបែបកំប្លែងមិនខុសពីតារាសម្តែងលោក Sunny Suwanmethanont ឡើយ។ អ្នកគាំទ្រជាច្រើននាក់ ក៏ចង់ឃើញតារាប្រុសទាំងពីរដួងនេះ សម្តែងរឿងរួមគ្នាផងដែរ ធានាថាសើចផ្អើលមិនខាន៕
តារាចម្រៀង Charlie Trairat
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
សត្វដែលតារាចម្រៀង Charlie Trairat ចិញ្ចឹម
ជីវិតសាមញ្ញរបស់ Charlie Trairat
ជីវិតសាមញ្ញរបស់ Charlie Trairat