ប្រូតេអ៊ីនរុក្ខជាតិ និង​ប្រូតេអ៊ីនសាច់ សុទ្ធតែជួយឲ្យអាយុវែង តើមួយណាល្អជាង?

ប្រភពប្រូតេអ៊ីនមានច្រើន តែប្រភព​ប្រូតេអ៊ីន​សំខាន់ៗមាន​នៅ​ក្នុង​សាច់សត្វ និង​រុក្ខជាតិ ដែល​យើង​ងាយស្រួល​រក​ញ៉ាំបាន។ តែ​ការសិក្សា​របស់​ជប៉ុនរកឃើញ​ថា ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិជួយ​ឲ្យ​អាយុ​វែង ជាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​សាច់។អ្នកស្រាវជ្រាវបាន​តាមដាន​លើ​ជនជាតិ​ជប៉ុនជិត ៧១.០០០​ នាក់ រយៈពេល ២០​ ឆ្នាំ។ ក្នុង​នោះ អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន ប្រឈម​ហានិភ័យ​នៃ​ការ​ស្លាប់ទាប​ជាង ១៣% ចំណែក​អ្នក​ញ៉ាំ​ប្រូតេអ៊ីន​រុក្ខជាតិ​បរិមាណ​តិច ប្រឈម​ហានិភ័យ​នៃ​ការស្លាប់​ដោយ​បញ្ហា​សរសៃឈាម​បេះដូង ១៦%។នៅក្នុង​ការសិក្សា​នេះមនុស្ស ១២.៣៨១​ នាក់ បាន​ស្លាប់រួមមាន ៥.០៥៥​ នាក់ ស្លាប់​ដោយ​ជំងឺ​មហារីក ៣.០២៥​ នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាមបេះដូង ១.៥២៨​ នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង និង ១.១៩៨​ នាក់ ស្លាប់​ដោយ​ជំងឺ​សរសៃឈាម​ខួរក្បាល។ក្នុងនោះអ្នក​ញ៉ាំ ៣% នៃ​ប្រូតេអ៊ីន​សាច់ក្រហមជំនួស​ប្រូតេអ៊ីន​រុក្ខជាតិប្រឈម​ការ​ស្លាប់ ៣៤% ដោយ​មូលហេតុ​ផ្សេងៗ ប្រឈម​ការស្លាប់ ៣៩% ដោយ​មហារីក និង​ប្រឈម​ការស្លាប់ ៤២% ដោយ​ជំងឺបេះដូង។ រីឯ​អ្នក​ញ៉ាំ ៤% នៃ​សាច់កែឆ្នៃ ប្រឈម​ការស្លាប់ ៤៦% ដោយ​មូលហេតុ​ផ្សេងៗ និង​ប្រឈម​ការស្លាប់ ៥០% ដោយ​ជំងឺមហារីក។អ្នកស្រាវជ្រាវបញ្ជាក់​ថា នៅពេលយើងញ៉ាំ​អាហារសម្បូរ​​ប្រូតេអ៊ីន​រុក្ខជាតិដូចជា គ្រាប់​ធញ្ញជាតិ ឬ​សណ្ដែកសៀង វាជួយ​សម្រួល​បញ្ហា​សរសៃឈាម​បេះដូងដូចជា លីពីត​ក្នុង​ឈាម សម្ពាធឈាម និង​ទម្ងន់​រាងកាយ។ ក្រៅពី​ប្រូតេអ៊ីនប្រភេទ​អាហារ​រុក្ខជាតិសម្បូរ​ដោយ​ខ្លាញ់​ល្អ វីតាមីន​ប្រឆាំង​សារធាតុ​អុកស៊ីតកម្ម និង​រ៉ែ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet