ពិសេសណាស់! ឆ្នាំនេះ Namtarn ទៅឆ្លងថ្ងៃកំណើតយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ លើភ្នំទឹកកក!

នូវែលសេឡង់ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនជានិច្ច សម្រាប់តារាសម្តែងស្រីសម្បុរស្រអែម Namtarn Pichukkana ព្រោះនាងសំណាងខ្លាំង ដែលមានសង្សារតែងតែយល់ចិត្ត ស្រលាញ់ និងផ្អែមល្ហែមចំពោះនាងជានិច្ច។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅថ្មីៗនេះ ត្រូវនឹងថ្ងៃកំណើតរបស់ Namtarn ហើយមិត្តប្រុសរបស់នាង គឺលោក Pai Partith ធ្វើរឿងដ៏រំភើបមួយឲ្យនាងនៅក្នុងថ្ងៃដ៏ពិសេសនោះផងដែរ។ ដោយលោកបាននាំនាងជិះឧទ្ធម្ភាគចក្រ មើលទេសភាពភ្នំទឹកកកដ៏ស្រស់ស្អាត នៅក្នុងប្រទេសនូវែលសេឡង់។ លើសពីនេះទៅទៀតនោះ លោក Pai បានបង្ហោះពាក្យជូនពរយ៉ាងផ្អែមល្ហែមទៅកាន់មិត្តស្រី នៅក្នុងគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នោះថា៖យ៉ាងណាមិញ ក្រោយបានឃើញបែបនេះហើយ អ្នកគាំទ្រនាំគ្នាសរសើរពីទំនាក់ទំនងស្នេហារបស់ពួកគេគ្រប់គ្នា ហើយថែមទាំងចង់ឃើញថ្ងៃពិសេសរបស់ពួកគេឆាប់ៗទៀតផង៕​សូមទស្សនារូបភាពខាងក្រោម៖
Namtarn និងមិត្តប្រុស
Namtarn និងមិត្តប្រុស
Namtarn និងមិត្តប្រុស
Namtarn
Namtarn
Namtarn