តារាកូរ៉េប្រុសល្បីៗទាំងនេះ កំពុងឆក់យកបេះដូងអ្នកគាំទ្រ មិនតិចនាក់ទេ ក្នុងឈុតទាហានបែបនេះ!

កូរ៉េខាងត្បូង៖ ជាការពិតណាស់ នៅប្រទេសកូរ៉េខាងត្បូង មានច្បាប់មួយកំណត់ឲ្យយុវជនរាល់គ្នាត្រូវចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការចូលបម្រើក្នុងជួរទាហានឲ្យបានរយៈពេល២ឆ្នាំ។ក្នុងនោះដែរ តារា K-Pop ប្រុសទាំងអស់ ក៏ត្រូវផ្អាកពីវិស័យសិល្បៈ រយៈពេល២ឆ្នាំផងដែរ ដើម្បីបំពេញតួនាទីនេះ ធ្វើឲ្យហ្វេនៗទន្ទឹងរង់ចាំ ការវិលត្រលប់សាជាថ្មី នៃ Idol រៀងៗខ្លួនរបស់ពួកគេ យ៉ាងអន្ទះសារ។យ៉ាងណាមិញ ទោះជាចូលធ្វើជាទាហានក៏ដោយ តែតារាប្រុសល្បីៗ លំដាប់ជួរមុខទាំងនោះ នៅតែអាចពង្វក់បេះដូងពីអ្នកគាំទ្រ បានមិនណយទេ។ លើសពីនេះ ពួកគេមើលទៅស្រស់សង្ហានិងលេចធ្លោយ៉ាងខ្លាំង ក្នុងឈុតជានាយទាហាន មិនចាញ់ពេលធម្មតាទេ៕ចង់ជ្រាបថា មានតារាប្រុសរូបណាខ្លះ តាមដានទស្សនាខាងក្រោម៖
N សមាជិកក្រុមVIXX
Ryeowook សមាជិកក្រុម Super Junior
សមាជិកក្រុមShinee លោក Onew
លោក Xiumin សមាជិកក្រុមExo
លោកD.O សមាជិកក្រុមExo
លោកDongwoon សមាជិកក្រុមHighlight
សមាជិកក្រុម2PM​ លោក Taecyeon