Man UTD និង Chelsea រកបានត្រឹមម្នាក់មួយពិន្ទុ ខណៈ Man City និង Liverpool លត់មួយចាស់ៗដៃ (មានវីដេអូ)

  • អាទិត្យ ០១ កញ្ញា, ២០១៩ ០៨:៤០
អង់គ្លេស៖ ការប្រកួតពានរង្វាន់ Premier League ក្នុងសប្ដាហ៍ទី៤ បានបញ្ចប់ទៅ ៨គូកាលពីយប់ម្សិលមិញនេះ ដោយលទ្ធផល៖ Southampton 1-1 Manchester UnitedChelsea 2-2 Sheffield UnitedCrystal Palace 1-0 Aston VillaLeicester City 3-1 AFC Bournemouth Manchester City 4-0 Brighton & Hove AlbionNewcastle United 1-1 WatfordWest Ham United 2-0 Norwich CityBurnley 0-3 Liverpool អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់យប់ថ្ងៃសៅរ៍នោះគឺក្រុមដែលចាយលុយច្រើនក្នុងការទិញកីឡាករចូល Man UTD បានត្រឹមស្មើ រីឯក្រុមដែលដឹកនាំដោយលោក Lampard ក៏បានត្រឹមតែ ១ពិន្ទុដូចគ្នាសម្រាប់សប្ដាហ៍នេះ។ ចំណែកឯក្រុមជើងឯក និងជើងឯករងឆ្នាំចាស់ Man City និង Liverpool សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នា។ សូមបញ្ជាក់ផងដែរថា សម្រាប់ ២ប្រកួតដែលនៅសល់ នឹងត្រូវប្រកួតនៅយប់នេះគឺ៖ Everton vs Wolverhampton WanderersArsenal vs Tottenham Hotspurសូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖