ជឿអត់ថា រូបថតទាំងនេះ ជាចោម ច័ន្ទ ពីមុន ក្រោយមិនទាន់កែមុខ?

ភ្នំពេញ​៖ បើគិតឲ្យដល់ទៅ អ្នកនាង ចោម ច័ន្ទ មិនមែនជាមនុស្សស្ថិតក្នុងរង្វង់សិល្បៈ ដូចប្អូនស្រី កញ្ញា ដេននី ក្វាន់ តែប្រជាប្រិយភាពរបស់អ្នកនាង តែងតែត្រូវបានគេនិយាយតៗគ្នា សឹងតែល្បីមិនចាញ់តារាៗប៉ុន្មានទេ។ ចំពោះ ការដែលធ្វើឲ្យ មនុស្សជាច្រើន តែងយករឿងរបស់នាង មកនិយាយរាល់ពេល នោះ ក៏ព្រោះតែ ការប្រែទម្រង់មុខរបស់នាង មួយទំហឹង ក្រោយពីការកែសម្ផស្ស និងភាពស៊ិចស៊ី ស៊ីអារម្មណ៍របស់អ្នកនាង ដូច្នេះវាមិនចម្លែកនោះទេ ដែលនាងទាញចិត្តអ្នកគាំទ្រ ឲ្យមកតាមដានរឿងរ៉ាវរបស់អ្នកនាង។ជាក់ស្តែង កាលពីយប់មិញ សឹងធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ផ្ងារក្រោយ បន្ទាប់ពីអ្នកនាង ចោម ច័ន្ទ បានបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ក្នុងឈុតអាពាហ៍ពិពាហ៍ បើគិតទៅ ប្រហែល១០ ២០ ឆ្នាំមុនមកម្ល៉េះ បើមើលតាមម៉ូតសក់របស់កូនក្រមុំ។ជាពិសេស នាងក៏បានសរសេរថា៖ពីដំបូង បើមើលភ្លែត ហើយអមជាមួយនឹងសាររបស់អ្នកនាង​បែបនេះទៀត បានគិតថា ជាមនុស្សផ្សេង តែមើលយូរៗ ជាពិសេស ត្រង់ទម្រង់មុខ ពេលមើលពីចំហៀង គឺជាមុខរបស់អ្នកនាង ចោមច័ន្ទ ១០០ភាគរយ តែម្តង មិនមែនជាមនុស្សដទៃនោះទេ។យ៉ាងណាមិញ ហ្វេនក៏សរសើរថា អ្នកនាង ចេះកែប្រែខ្លួន ទៅកែសម្ផស្ស ឲ្យប្លែកខុសពីមុខដើមខ្លាំងដល់ម្លឹង ដែលកាលពីមុន អ្នកនាង មានមុខមូល សម្រស់មិនទាក់ទាញសូម្បីតែបន្តិច តែពេលនេះ អ្នកនាង ក្លាយជាមនុស្សស្រីម្នាក់ ដែលស្រស់ស្អាត និងមានភាពលេចធ្លោថែមទៀតផង។ ហើយការផ្លាស់ប្តូរសម្រស់ ព្រោះតែចុងកាំបិត វាមិនមែនរឿងអី ដែលទាស់ ឬខុសនោះទេ ព្រោះមនុស្សម្នាក់ៗ តែងតែចង់បានភាពល្អ សម្រាប់ខ្លួនឯង ដែលជាកម្លាំងចិត្តមួយ ជួយឲ្យមានថាមពល ក្នុងការរស់នៅ និងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួន៕
ចោម​ច័ន្ទ បច្ចុប្បន្ន
ចោម​ច័ន្ទ បច្ចុប្បន្ន
ចោម​ច័ន្ទ បច្ចុប្បន្ន
ចោម​ច័ន្ទ បច្ចុប្បន្ន
ចោម​ច័ន្ទ បច្ចុប្បន្ន
ចោមច័ន្ទ កាលពីមុន
ចោមច័ន្ទ កាលពីមុន
ចោមច័ន្ទ កាលពីមុន
ចោមច័ន្ទ កាលពីមុន